តូក្យូ៖ ទីភ្នាក់ងាររបស់អធិរាជជប៉ុន បាននិយាយថា អតីតអធិរាជ អាគីហ៊ីតូ បានយាងទៅវិទ្យាស្ថានស្រាវជ្រាវជីវវិទ្យា នៅខាងក្នុងព្រះបរមរាជវាំង កាលពីថ្ងៃព្រហស្បតិ៍ ក្នុងការវិលត្រឡប់ ចូលព្រះបរមរាជវាំងជាលើកដំបូង ចាប់តាំងពីបានផ្លាស់ទីលំនៅ ទៅគង់នៅបណ្តោះអាសន្ន នៅទីក្រុងតូក្យូប្រហែលជា ២ ខែមុន។
យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា អតីតព្រះចៅអធិរាជ បានធ្វើការស្រាវជ្រាវជាយូរមកហើយ នៅវិទ្យាស្ថានពូជត្រី និងបោះពុម្ពឯកសារសិក្សា។
ដំណើរទស្សនកិច្ចនេះ ក៏ជាដំណើរលើកដំបូង របស់បុរសអាយុ ៨៦ ឆ្នាំផងដែរ ចាប់តាំងពីលោក និងអតីតអធិរាជ មីឈីកូអាយុ ៨៥ ឆ្នាំ បានចាកចេញពីគេហដ្ឋាន របស់ពួកគេអស់រយៈពេល ២៦ ឆ្នាំដើម្បីផ្លាស់ទៅរស់នៅ Takanawa Imperial Residence ក្នុងសង្កាត់ Minato ក្នុងទីក្រុងតូក្យូ។
អតីតព្រះចៅអធិរាជដែល បានដាក់រាជ្យនៅថ្ងៃទី ៣០ ខែមេសាឆ្នាំមុន ជាព្រះមហាក្សត្រជប៉ុនទី ១ ដែលបានលាចេញពីតំណែង ក្នុងរយៈពេលប្រហែល ២០០ ឆ្នាំ នោះបាននិងកំពុងចៀស ពីការចេញទៅក្រៅ ដោយសារតែជំងឺរាតត្បាត៕ ប្រែសម្រួលៈ ណៃ តុលា