ព្រឹត្តិការណ៍

តៃវ៉ាន់ សម្លឹងទិញអាវុធ អាមេរិក បន្ថែមទៀត ជាមួយមីស៊ីល ប្រឆាំងនាវាថ្មី

បរទេស ៖ កោះតៃវ៉ាន់ តាមសេចក្តីរាយការណ៍ គ្រោងទិញមីស៊ីល ប្រឆាំងនាវា Harpoon ផលិតដោយក្រុមហ៊ុនប៊ូអ៊ីង ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ធ្វើទំនើបកម្មយោធា របស់ខ្លួន ហើយការទិញអាវុធថ្មីបំផុត ពីសហរដ្ឋអាមេរិកនេះ នឹងត្រូវប៉ះជាមួយការគំរាម កើនកាន់តែខ្លាំងពីប្រទេសចិន ។

ដោយឆ្លើយនឹងសំនួរ នៅក្នុងរដ្ឋសភា អនុរដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Chang Chepingបានធ្វើការបញ្ជាក់ប្រាប់ថា តៃវ៉ាន់កំពុងតែគ្រោងទិញមីស៊ីល Harpoon ពីសហរដ្ឋអាមេរិក ដើម្បីប្រើប្រាស់ជាមីស៊ីល ការពារនៅតាមតំបន់ ឆ្នេររបស់ខ្លួន ហើយប្រសិនបើអាមេរិក យល់ព្រមលក់ឲ្យនោះ តៃវ៉ាន់នឹងទទួលបាន មីស៊ីលនេះ នៅក្នុងឆ្នាំ២០២៣ ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ក៏ដូចជាប្រទេសដទៃទៀតដែរ គឺគ្មានចំណងមិត្តភាពការទូត ផ្លូវការជាមួយតៃវ៉ាន់ទេ ប៉ុន្តែត្រូវបានចង ភ្ជាប់ដោយច្បាប់ ផ្តល់ឲ្យកោះកាន់ លទ្ធិប្រជាធិបតេយ្យនេះ នូវមធ្យោបាយការពារខ្លួន នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top