បរទេស៖ ជាអត្ថបទ គួរឲ្យចាប់អារម្មណ៍មួយ ដែលត្រូវបានចេញផ្សាយ ដោយកាសែត The Bloomberg នៅថ្ងៃព្រហស្បតិ៍ទី២៨ ខែឧសភានេះ ដែលបានចេញផ្សាយថា អាជីវកម្មរកស៊ីផ្លូវភេទ នៅក្នុងប្រទេសស្វីស គឺកំពុងត្រូវបានរដ្ឋាភិបាល សម្រេចចិត្តអនុញ្ញាតិ ដំណើរការវិញហើយ នៅក្នុងខែក្រោយនេះ ។
ក្រុមអ្នកនយោបាយ បាននាំគ្នាសម្រេច ដកបម្រាម ចំពោះស្ត្រីដែលមានការងារ ជាអ្នករកស៊ីផ្លូវភេទគឺ អាចចាប់ផ្តើមដំណើរការ របស់ពួកគេឡើងវិញ ចាប់ពីថ្ងៃទី៦ខែមិថុនាខាងមុខ ប៉ុន្តែអ្វី ដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ថាវិស័យកីឡាវិញ ដែលមានលក្ខណៈជាក្រុម ឬប៉ះពាល់គ្នាជិតស្និទ្ធ គឺមិនអាចធ្វើបានវិញនៅឡើយ ។
គួរបញ្ជាក់ថា ការរកស៊ីផ្លូវភេទ គឺជាការងារស្របច្បាប់ នៅក្នុងប្រទេសស្វីស នឹងត្រូវអនុញ្ញាតិឲ្យដំណើរការវិញ ស្របពេលគ្នាជាមួយនឹងរោងកុន ក្លឹបរាត្រី និងអាងហែលទឹកសាធារណៈផង គឺលើកលែងតែសកម្មភាព កីឡាករប៉ុណ្ណោះ ដែលនឹងត្រូវបន្តរងបម្រាម ៕
ប្រែសម្រួល៖ស៊ុនលី

