ប្រវត្តិសាស្ត្រ ៖ នាឡិកាដ៏ល្បីល្បាញ ដែលគេស្គាល់ឈ្មោះថា Big Ben ស្ថិតនៅលើកំពូល នៃប៉ម St. Stephen’s Tower ដែលមានកំពស់ ដល់ទៅ៣២០ហ្វីត ត្រូវបានដំណើរការជាលើកទីមួយ ហើយនៅថ្ងៃនេះ៣១ ខែឧសភា ក្នុងឆ្នាំ១៨៥៩ ពោលគឺប្រមាណជា១៦១ឆ្នាំ មកហើយគិតមក ទល់ពេលបច្ចុប្បន្ន ។
រំលឹកឡើងវិញនូវព្រឹត្តិការណ៍ បន្ទាប់ពីអគ្គីភ័យ បានឆេះបំផ្លាញភាគច្រើន នៃរាជវាំង Westminster ដែលជាការិយាល័យកណ្តាល នៃសភាអង់គ្លេស នៅខែតុលាឆ្នាំ១៨៣៤ លក្ខណៈពិសេស នៃការរចនាសម្រាប់វិមានថ្មីគឺ បានត្រឡប់ ទៅជានាឡិកាធំមួយ តាំងបញ្ឈរនៅលើប៉មដ៏ធំទៅវិញ ។
អ្វីដែលកាន់តែអស្ចារ្យ នៅពេល សូម្បីតែបន្ទាប់ពីការបំផ្ទុះគ្រាប់ បែកដ៏ខ្លាំងក្លាដែលបានបំផ្លាញអគារ សភាជាន់ខ្ពស់ ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ក៏ដោយក៏អគារ St. Stephen’s បានរួចជីវិតហើយនាឡិកា Big Ben នៅតែបន្តដំណើរការ រហូតមកដល់បច្ចុប្បន្ន ៕
ប្រែសម្រួល:ស៊ុនលី

