វ៉ាស៊ីនតោន៖ សមាជិកសភាសហរដ្ឋអាមេរិក ចំនួន ២ រូបបានណែនាំច្បាប់មួយដែលមាន គោលបំណងរារាំងប្រធានាធិបតីអាមេរិក ពីការដកខ្លួន ចេញពីសន្ធិសញ្ញាអន្តរជាតិ ក្នុងនោះមានទាំងសន្ធិសញ្ញាការពារជាតិទៅវិញទៅមក ជាមួយកូរ៉េខាងត្បូង ដោយគ្មានការយល់ព្រមពីសភា។
ព្រឹទ្ធសមាជិក Ed Markey (D-MA) និងលោក Jimmy Panetta (D-CA) បានណែនាំច្បាប់ ការពារសកម្មភាពដែលធ្វើឱ្យអន្តរាយដល់សន្តិសុខដោយគ្មាន ការយល់ព្រមពីសភា កាលពីថ្ងៃទី២១ ខែឧសភា បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រកាសពីចេតនាដកខ្លួន ចេញពីសន្ធិសញ្ញាបេីកចំហជេីងមេឃបើក នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាននៅលើ គេហទំព័ររបស់ Markey ។
សមាជិកគណៈកម្មាធិការទំនាក់ទំនងបរទេស ព្រឹទ្ធសភាបានឲ្យដឹងថា“ ការដកខ្លួនដោយមិនប្រុងប្រយ័ត្ន របស់លោកប្រធានាធិបតី ត្រាំ ពីសន្ធិសញ្ញាបើកចំហមេឃ នឹងមានឥទ្ធិពលយូរអង្វែងលើសមត្ថភាព របស់យើងក្នុងការតាមដានសកម្មភាពយោធារបស់រុស្ស៊ី ដែលអាចគំរាមកំហែងដល់ផលប្រយោជន៍សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់យើង”៕


