បរទេស៖ ដំណាក់កាលនេះ ត្រូវបានកំណត់នៅក្នុងរដ្ឋកំណើត របស់នាយករដ្ឋមន្រ្តីឥណ្ឌា លោកណារិនដ្រា ម៉ូឌី ដើម្បីសាកល្បងប្រសិទ្ធភាព នៃថ្នាំដែលបានមកពី ផលិតផលសំខាន់ៗចំនួន ៥ ដែលបានដកស្រង់ពីគោក្របី ក្នុងនោះ រួមមាន ទឹកដោះគោ ខ្លាញ់ចម្រាញ់ចេញពីទឹកដោះគោ ប័រចម្រាញ់ពីទឹកដោះគោ អាចម៍គោ និងទឹកនោមគោ ដើម្បីយកមកព្យាបាលជំងឺកូវីដ – ១៩ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Vallabh Kathiria ប្រធានក្រុមហ៊ុន Rashtriya Kamdhenu Aayog បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ការសាកល្បងគ្លីនិកនៃថ្នាំ នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ ដោយប្រើពិធីសារ ដែលត្រូវបានប្រើ ដើម្បីសាកល្បងថ្នាំព្យាបាលរោគ ក្នុងមន្ទីរពេទ្យចំនួន ១០ នៅទូទាំងប្រទេស ដោយចាប់ផ្តើមពីទីក្រុង Rajkot ដែលជាទីក្រុងមួយនៅរដ្ឋ Gujarat ។
ប្រធានដែលជាវេជ្ជបណ្ឌិត ផ្នែកជំងឺបានបញ្ជាក់ថា ប្រសិទ្ធភាពនៃធាតុ ៥ ដែលត្រូវបានគេស្គាល់ថា Panchgavya អាចត្រូវបានរកឃើញ នៅក្នុង Ayurveda សម្រាប់ការព្យាបាលជំងឺមួយចំនួន ហើយមានលទ្ធភាពដែលថា ថ្នាំនេះអាចផ្តល់ការព្យាបាល ឬព្យាបាលឱ្យមានប្រសិទ្ធភាព ដើម្បីព្យាបាលមេរោគឆ្លងកូវីដ។
ថ្នាំដែលត្រូវបានផលិត ចេញពីធាតុទាំង ៥ ត្រូវបានគេរាយការណ៍ថា មានទំរង់តូចៗ ហើយសន្មត់ថា ទទួលទានជាមួយទឹកដោះគោ ឬទឹក៕
ប្រែសម្រួលៈ ណៃ តុលា