វ៉ាស៊ីនតោន៖ ប្រធានអគ្គសេនាធិការចំរុះសហរដ្ឋអាមេរិក បានអំពាវនាវដល់សមាជិកសេវាកម្មកាលពីថ្ងៃព្រហស្បតិ៍ផ្តោតលើការគំរាមកំហែងដែលបង្កឡើងដោយកូរ៉េខាងជើង និងអ្នកដេីរតួដទៃទៀត ខណៈពេលដែលការពារខ្លួនពួកគេនៅក្នុងរោគរាតត្បាតកូវីដ-១៩។
លោកឧត្តមសេនីយ៍ Mark Milley បានថ្លែងនៅក្នុងសាលប្រជុំនិម្មិតមួយជាមួយសមាជិកសេវាកម្ម និងជនស៊ីវិលនៃក្រសួងការពារជាតិ ដើម្បីឆ្លើយសំណួរទាក់ទងនឹងជំងឺរាតត្បាតកូវីដ-១៩ ។
លោកបានលេីកឡេីងថា“ ខ្ញុំនឹងផ្ដល់ទៅដោយគំនិតចំនួនពីរ” ទីមួយគឺការពារកម្លាំង បន្តការពារខ្លួនអ្នកនិងគ្រួសាររបស់អ្នក ព្រោះយើងមិនអាចការពារប្រជាជនអាមេរិកបានទេ ប្រសិនបើយើងខ្លួនឯងមិនមានសុខភាពល្អ។
ទីពីរ នោះគឺមានរឿងជាច្រើននៅទីនោះដែលមិនចាំបាច់ សម្រាប់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក ដែលកើតឡើងរាល់ថ្ងៃរាប់ចាប់ពីភេរវករពីរុស្ស៊ីដល់ចិន ដល់អ៊ីរ៉ង់ និងកូរ៉េខាងជើង និងការគំរាមកំហែង និងបញ្ហាប្រឈមផ្សេងៗទៀតដែលមាននៅទីនោះ៕ដោយ ឈូក បូរ៉ា


