បរទេស៖ ទីបញ្ជាការភាគខាងជើងសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានប្រកាសសមយុទ្ធនៅមហាសមុទ្រ អាត្លង់ទិក ដោយចូលរួមដោយទីបញ្ជាការ ចម្បាំងផ្សេងទៀតចំនួន៤ និងដឹកនាំដោយក្រុមនាវាផ្ទុកយន្តហោះ USS Harry S. Truman។
សមយុទ្ធទ្រង់ទ្រាយធំមិនធ្លាប់មាននេះ មានការចូលរួមមានទាំងប្រតិបត្តិការការពារប្រទេស និងមានការចូលរួមពីទីបញ្ជាការ ទីបញ្ជាការការពារអវកាសអាមេរិកខាងជើង ទីបញ្ជាការដឹកជញ្ជូនអាមេរិក ទីបញ្ជាការយុទ្ធសាស្ត្រអាមេរិក និងទីបញ្ជាការអវកាសសហរដ្ឋអាមេរិក។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា សមយុទ្ធទ្រង់ទ្រាយធំ ដែលបានចាប់ផ្តើមឡើងនៅថ្ងៃសុក្រនោះ គឺជាលើកទីមួយហើយ ដែលទីបញ្ជាការចម្បាំងសហរដ្ឋអាមេរិកទាំង៤ បានធ្វើការងាររួមគ្នា នៅក្នុងសមយុទ្ធយោធា៕
ប្រែសម្រួល៖ប៉ាង កុង