ព្រឹត្តិការណ៍

តួកគីនិយាយថា អាចនឹងចាប់ផ្តើម ការរុករកប្រេង ក្រោមកិច្ចព្រមព្រៀងលីប៊ី

បរទេស៖ រដ្ឋមន្ត្រីថាមពលតួកគី លោក Fatih Donmez បាននិយាយប្រាប់ថា ប្រទេសតួកគី អាចនឹងចាប់ផ្តើម រុករកប្រេងនៅសមុទ្រមេឌីទែរ៉ានេ ភាគខាងកើត នៅក្នុងរយៈពេល៣ឬ៤ខែ ក្រោមកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា ជាមួយប្រទេសលីប៊ី ដែលត្រូវបានប្រទេសដទៃក្នុងតំបន់ រួមទាំងប្រទេសក្រិកផង ធ្វើការថ្កោលទោស។

ថ្លែងនៅក្នុងពិធីសម្ភោធ បើកដំណើរការ នាវាខួងប្រេងរបស់តួកគី នៅសមុទ្រខ្មៅ លោក Fatih Donmez  បាននិយាយថា ក្រុមហ៊ុនប្រេងកាតតួកគី ដែលអនុវត្តសិទ្ធិរុករក នៅសមុទ្រមេឌីទែរ៉ានេភាគខាងកើត នឹងចាប់ផ្តើមប្រតិបត្តិការ ក្នុងតំបន់ ក្រោមអាជ្ញាប័ណ្ណរបស់ខ្លួន ក្រោយដំណើរការនីតវិធី ត្រូវបានបំពេញចប់សព្វគ្រប់។

គួរបញ្ជាក់ថា ប្រទេសក្រិក ប្រទេសស៊ីប និងប្រទេសដទៃទៀត ជំទាស់កិច្ចព្រមព្រៀងនោះ និងបានហៅវាថា មិនស្របច្បាប់ ជាបទចោទប្រកាន់មួយ ដែលទីក្រុងអង់ការ៉ា បដិសេធច្រានចោល ហើយសហភាពអឺរ៉ុប ក៏បានជំទាស់នឹងកិច្ចព្រមព្រៀងដែនសមុទ្រ ដែលបានចុះហត្ថលេខា រួមជាមួយគ្នានឹងកិច្ចព្រមព្រៀង ឲ្យប្រទេសតួកគីផ្តល់ការគាំទ្រ ផ្នែកយោធារដ្ឋាភិបាលកិច្ចព្រមព្រងជាតិ ដែលបានប្រយុទ្ធនឹង កម្លាំងមានមូលដ្ឋាន នៅប្រទេសលីប៊ី ភាគខាងកើត អស់រយៈពេលជាងមួយឆ្នាំ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top