ព្រឹត្តិការណ៍

មន្ត្រីយោធាជាន់ខ្ពស់អាមេរិក ស្នើឲ្យត្រៀមខ្លួន ជាស្រេចទប់ទល់កូរ៉េខាងជើង និងតួអង្គផ្សេងទៀត

បរទេស៖ ប្រធានអគ្គសេនាធិការ សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានស្នើឲ្យសមាជិកយោធាផ្តោតទៅលើ ការគម្រាមកំហែង បង្កឡើងដោយកូរ៉េខាងជើង និងតួអង្គផ្សេងទៀត ទន្ទឹមនឹងការការពារខ្លួនឯង ក្នុងពេលរាតត្បាតនៃវីរុសកូរ៉ូណា។

យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន កូរ៉េខាងត្បូង យុនហាប់ បានឲ្យដឹងថា លោកឧត្តមសេនីយ៍ Mark Milley បាននិយាយនៅក្នុងសាលាក្រុង ជាមួយសមាជិកយោធា និងមន្ត្រីស៊ីវិលក្រសួងការពារជាតិ ឆ្លើយតបទៅនឹង សំនួរស្តីពីមេរោគកូវីដ១៩។

“លោកនេះ គឺជាពិភពលោកដ៏ធំ មារឿងជាច្រើន ដែលមិនចាំបាច់នៅក្នុងផលប្រយោជន៍ សហរដ្ឋអាមេរិក ដែលកើតមានឡើង ជារៀងរាល់ថ្ងៃ តាំងពីពីពួកភេរវករ រហូតដល់រុស្ស៊ី ដល់ចិន ដល់កូរ៉េខាងជើង និងការគម្រាមកំហែង និងការលំបាកគ្រប់ប្រភេទ មាននៅទីនោះ”៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top