បរទេស៖ ប្រទេសរុស្សី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានលើកឡើងថា សកម្មភាពចុងក្រោយ របស់អាមេរិក កំពុងធ្វើឲ្យស្ថានភាព កាន់តែគ្រោះថ្នាក់ និងមិនអាចទាយទុកជាមុនបានឡើយ។
ការព្រមាននេះបានធ្វើឡើង បន្ទាប់ពីប្រទេសអាមេរិក ទើបតែបានប្រកាសដកខ្លួនចេញ ពីសន្ធិសញ្ញាគ្រប់គ្រង អាវុធដ៏សំខាន់មួយ និងបានបង្កើនកម្លាំង ដាក់សំពាធដល់ប្រទេសអ៊ីរ៉ង់។
សេចក្តីថ្លែងការណ៍ ដែលត្រូវបានធ្វើឡើង ដោយអ្នកនាំពាក្យរបស់ក្រសួងការបរទេសរុស្សី លោកស្រី Maria Zakharova នៅក្រោយបន្ទាប់ពីពេលដែល រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន បានប្រកាសបញ្ចប់ ការលើកលែងទណ្ឌកម្ម ដល់ប្រជាជាតិទាំងឡាយ ដែលបានចុះហត្ថលេខា ជាមួយនឹង ប្រទេសអ៊ីរ៉ង់ លើកម្មវិធិនុយក្លេអ៊ែរ ដែលប្រទេសទាំងនោះ មានដូចជាប្រទេសអង់គ្លេស ចិន បារាំង អាល្លឺម៉ង់ និងរុស្សីផង។
លើសពីនេះមន្ត្រីអាមេរិកក៏បាននិយាយផងដែរអាមេរិកនឹងត្រៀមដើរចេញពីសន្ធិសញ្ញាបើកចំហជើងមេឃដែលអនុញ្ញាតិឲ្យមានការហោះហើរបែបយោធាពីលើដែនអាកាសនៃប្រទេសដែលជាហត្ថលេខីដើម្បីឃ្លាំមើលរយៈពេលជាប្រចាំឆ្នាំនោះផង៕
![](https://lookingtoday.com/wp-content/uploads/2020/05/IMG_20200531_095356_723.jpg)
ប្រែសម្រួល៖ស៊ុនលី
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)