ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលឆ្លើយតប នឹងវីរុសកូរ៉ូណា របស់ប្រទេសរុស្ស៊ី បានឲ្យដឹងនៅក្នុង សេចក្តីប្រកាសព័ត៌មាន មួយកាលពីថ្ងៃសៅរ៍ថា រុស្ស៊ី ត្រូវបានគេបញ្ជាក់ថា មានករណីឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៨.៩៥២នាក់ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួន អ្នកឆ្លងជំងឺសរុប កើនដល់ ៣៩៦.៥៧៥នាក់ ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ចំនួននៃអ្នកស្លាប់ បានកើនឡើងពី ១៨១ ដល់ ៤.៥៥៥នាក់ ។ ទន្ទឹមនឹងនេះដែរ ពលរដ្ឋចំនួន ១៦៧.៤៦៩នាក់ បានជាសះស្បើយ ពីជំងឺ ក្នុងនោះរាប់បញ្ចូល ទាំងអ្នកជាសះស្បើយ ចំនួន ៨.២១២នាក់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ។
ក្រុងម៉ូស្គូ ជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរ ជាងគេរបស់ប្រទេសនេះ ដោយមានអ្នកឆ្លង ជំងឺថ្មីចំនួន ២.៣៦៧នាក់ គិតក្នុងរយៈពេល ២៤ម៉ោង ដែលនាំឲ្យអ្នកឆ្លង ជំងឺសរុបចំនួន ១៧៨.១៩៦នាក់ ។
នៅក្នុងសេចក្តីប្រកាស បានឲ្យដឹងទៀតថា ពលរដ្ឋលើសពី ១០,៣លាននាក់ នៅទូទាំងប្រទេស បានទទួលការធ្វើតេស្ត រកមើលមេរោគនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា