តូក្យូ៖ ការស្ទង់មតិរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូ បានបង្ហាញថាអ្នកឆ្លើយតបជាង ៨០ ភាគរយបាននិយាយថា ពួកគេមានអារម្មណ៍ថាជំនួយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលរួមទាំងការប្រគល់សាច់ប្រាក់ចំនួន ១០០,០០០ យ៉េន (៩២៧ ដុល្លារ) ដល់ប្រជាជនដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់នៃការផ្ទុះឡើងនៃជំងឺកូវីដ-១៩ មានការយឺតយ៉ាវ។
នៅក្នុងការស្ទង់មតិតាមទូរស័ព្ទទូទាំងប្រទេសធ្វើឡើងចាប់ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យ អត្រាអនុម័តសម្រាប់គណៈរដ្ឋមន្រ្តីរបស់លោកអាបេ ឈរនៅ ៣៩,៤% ពោល គឺធ្លាក់ចុះ ២,៣ ពិន្ទុពីការស្ទង់មតិមុនកាលពីដើមខែ ដែលអត្រានេះទាបជាង ៤០ ភាគរយជាលើកដំបូងចាប់តាំងពីខែឧសភា ឆ្នាំ ២០១៨ ។
អត្រាមិនពេញចិត្តនេះមានចំនួន ៤៥,៥ ភាគរយ ហេីយសរុបចំនួន ៧៨.៥ ភាគរយ បាននិយាយថាពួកគេមានអារម្មណ៍ថា ការដាក់ទណ្ឌកម្មរបស់លោក Hiromu Kurokawa អតីតប្រធានការិយាល័យរដ្ឋអាជ្ញាជាន់ខ្ពស់នៅទីក្រុងតូក្យូ ចំពោះរឿងអាស្រូវលេងល្បែង បែរជាមានលក្ខណៈធូរស្រាលទៅវិញ៕ដោយ ឈូក បូរ៉ា