ភ្នំពេញ៖ លោក ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ព ជើងទឹក និងជាមេបញ្ជាការជួរមុខ នៃគណៈ កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ក្រុមកង់តំបន់ភ្នំអារ៉ែង ក្រុមកង់ ១៥៧ ព្រមទាំងប្រជាពលរដ្ឋនិយម ចូលចិត្តជិះកង់នៅខេត្តសៀមរាប ប្រមាណជាជិត២០០នាក់ បាននាំគ្នាជិះកង់ ក្នុងចម្ងាយផ្លូវ ប្រមាណ៦០គីឡូម៉ែត្រ ដើម្បីបំផុសស្មារតីប្រជាពលរដ្ឋ ចូលរួមក្នុងថែរក្សាបរិស្ថាន ។
លោកថា ជាពិសេសការគ្រប់គ្រង និងកាត់បន្ថយកាកសំណល់ប្លាស្ទីក ។ ជាងនេះទៅទៀតការជិះកង់នេះ ក៏ដើម្បីផ្សព្វផ្សាយ ពីវិស័យទេសចរណ៍ ក្នុងទឹកដីប្រវត្តិសាស្ត្រអង្គរផងដែរ ដើម្បីធ្វើយ៉ាងណា ជួយជំរុញកំណើនទេសចរណ៍ ក្រោមប្រធានបទ “សៀមរាបផ្ទះខ្ញុំ ជិះកង់ដើម្បីបរិស្ថាន និងទេសចរណ៍” ៕












