បរទេស ៖ យោងតាមសេចក្តី ថ្លែងការណ៍មួយ ពីកងកម្លាំងការជាតិអាមេរិក នៅលើបណ្ដាញ សង្គមហ្វែសប៊ុក បានឲ្យដឹងថា កងកម្លាំងការពារ នាពេលថ្មីៗនេះ ត្រូវបានដាក់ឲ្យធ្វើប្រតិបត្តិការ នៅក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីជួយប៉ូលីស គ្រប់គ្រងបាតុកម្ម នៅជុំវិញសេតវិមាន ។
នៅទីបំផុត កងកម្លាំងការពារជាតិ វ៉ាស៊ីនតោន ហៅកាត់ថា DCNG បានរាយការណ៍ប្រាប់ ទៅលោកប្រធានាធិបតី ប៉ុន្តែបានដាក់ឲ្យប្រតិបត្តិការ យ៉ាងសកម្ម ទៅតាមទិសដៅ របស់លេខាធិការកងទ័ព នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយកាសែត CGTN នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ។
នៅក្នុងសេចក្តីថ្លែងការណ៍ លោកឧត្តមសេនីយ៍ William J. Walker បានមានប្រសាសន៍ដូច្នេះថា “កងកម្លាំង DCNG តែងតែត្រៀមលក្ខណៈជាស្រេច ដើម្បីជួយស្រុកនិងភ្នាក់ងារ សហព័ន្ធនានា ការពារជីវិមនុស្ស និងទ្រព្យសម្បត្តិ ។ កងកម្លាំង DCNG គឺត្រូវបានហ្វឹកហាត់យ៉ាងពិសេស និងបំពាក់សម្រាប់បេសកកម្មគាំទ្រប៉ូលីស នៅឧទ្យានអាមេរិក ហើយយើងមានមោទនភាព ទទួលយកវា” ៕
ប្រែសម្រួល៖ប៉ាង កុង

