ព្រឹត្តិការណ៍

អាមេរិក៖ កូរ៉េខាងត្បូង ជាដៃគូល្អក្នុងកិច្ចប្រឹងប្រែង ការពារតម្លៃលោកខាងលិច ពីការគំរាមកំហែងរបស់ចិន

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បានលើកឡើងថា កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តផ្សេងទៀតអាចជា“ ដៃគូដ៏ល្អ” ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារតម្លៃលោកខាងលិច ពីការគំរាមកំហែងរបស់ចិន។

សុន្ទរកថារបស់លោក កាលពីថ្ងៃអាទិត្យ លេចឡើងក្នុងគោលបំណង ពង្រឹងការអំពាវនាវ របស់ទីក្រុងវ៉ាស៊ីនតោន ឲ្យប្រទេសផ្សេងទៀត ចូលរួមក្នុងយុទ្ធនាការ ប្រឆាំងចិនរបស់ខ្លួន មួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណា ល់ ត្រាំ បានលើកឡើងថា លោកគ្រោងនឹងអញ្ជើញទីក្រុងសេអ៊ូល ចូលរួមកិច្ចប្រជុំកំពូល នៃក្រុមប្រទស G7 នៅខែកញ្ញា។

នេះបើតាមសម្តីរបស់លោក Pompeo នៅក្នុងបទសម្ភាសន៍ ជាមួយ Fox New បានឲ្យដឹងថា “ទាក់ទងទៅនឹងការជឿនលឿន ផ្នែកយោធារបស់បក្សកុម្មុយនីស្តចិន ពួកគេពិតជាមានមែន… ជាការពិតយើងអាចធ្វើជាដៃគូដ៏ល្អ ជាមួយសម្ព័ន្ធមិត្តរបស់យើង មកពីឥណ្ឌា អូស្រ្តាលី កូរ៉េខាងត្បូង ជប៉ុន ប្រេស៊ីល អឺរ៉ុប និងពីជុំវិញពិភពលោក៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top