បរទេស៖គិតមកត្រឹមថ្ងៃសៅរ៍ទី៣០ ខែឧសភានេះកូវីដ១៩នៅបន្តវាយប្រហារអាមេរិកខ្លាំងនៅឡើយ ដោយតួលេខសរុបអ្នកបានឆ្លងគឺមានការកើនឡើងទៅដល់១៧៩៥៦៣៥នាក់ និងបាត់បង់ជីវិតដល់ទៅ១០៤៥៨១នាក់ យោងតាមការវេបសាយWorld Meters។
ប៉ុន្តែអាមេរិកក្នុងរយៈពេល៥ថ្ងៃចុងក្រោយនេះ គឺបានជួបទៅនឹងបញ្ហាដ៏លំបាកមួយបន្ថែមទៀតនៅក្នុងប្រទេស ដោយសារហ្វូងបាតុកររាប់ម៉ឺននាក់ កំពុងបន្តស្រែកតវ៉ាដោយសន្តិភាពផងនិងហិង្សាផង នៅស្ទើរ ទូទាំងប្រទេស។ពួកគេទាំងនោះហាក់ដូចជាមិនបាន ខ្វល់ខ្លាយពីជំងឺឆ្លងកូវីដ១៩សោះឡើយដោយទីក្រុងខ្លះ មានមនុស្សដល់ទៅរាប់ពាន់នាក់ជួបជុំប្រមូលផ្តុំគ្នា។
តាមការចេញផ្សាយចុងក្រោយ និងផ្ទាល់ដោយCNNនៅយប់ថ្ងៃសៅរ៍នេះហ្វូងបាតុករបានរាលដាល ទៅដល់ទីក្រុងចំនួនជាង៣០មកហើយក្រោយ ការស្លាប់បាត់ជីវិតរបស់បុរសស្បែកខ្មៅឈ្មោះ George Floyd ដោយសារការធ្វើបាបពីសំណាក់ក្រុមប៉ូលីសនៅរដ្ឋ Minnesotaហើយហាក់ដូចជាមិនទាន់សញ្ញាថមថយ ដូចគ្នាទៅនឹងកូវីដ១៩ដែរ៕
ប្រែសម្រួល៖ស៊ុនលី