ព្រឹត្តិការណ៍

អ្នកបុរាណវិទូ កំណត់អត្តសញ្ញាណ បុព្វបុរសស៊ីបេរី អាយុ១៤,០០០ ឆ្នាំ នៃប្រជាជន នៅអាមេរិកខាងជើង តំណភ្ជាប់ហ្សែនចំណាស់ ជាងគេបំផុត រវាងតំបន់ទាំង២

ស៊ីបេរី ៖ ក្រុមបុរាណវិទូមួយក្រុម បានរកឃើញ តំណភ្ជាប់ហ្សែនថ្មី រវាងគ្រោងឆ្អឹង របស់ប្រជាជនស៊ីបេរី និងជនជាតិដើមកំណើត អាមេរិកដែលមាន អាយុកាល ១៤,០០០ឆ្នាំ ដែលអ្នកខ្លះត្រូវបានគេជឿថា បានឆ្លងចូលទ្វីបអាមេរិកខាងជើង តាមរយៈ Bering Strait នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ការស្រាវជ្រាវនេះ ត្រូវបានរៀបចំឡើង ដោយក្រុមមួយមក ពីវិទ្យាស្ថាន វិទ្យាសាស្ត្រប្រវត្តិសាស្រ្ត Max Planck បានធ្វើដំណើរ ទៅបឹង Baikal នៅស៊ីបេរីជិត ព្រំដែន ជាមួយម៉ុងហ្គោលីសព្វថ្ងៃនេះ ។ ក្រុមនេះបានពិនិត្យគ្រោងឆ្អឹង របស់ជនជាតិស៊ីបេរីចំនួន១៩ នាក់ មានអាយុកាលចំណាស់ជាង គេបំផុតជាង ១៤.០០០ ឆ្នាំមកហើយ គឺជាគំរូចាស់បំផុតនៃបុគ្គលម្នាក់ មកពីតំបន់នោះជាមួយ នឹងការលាយហ្សែន ស្រដៀងគ្នាទៅនឹងគំរូ ពីតំបន់អាមេរិក ដើមនៅអាមេរិកខាងជើង និងខាងត្បូង ។

អ្នកដឹកនាំស្រាវជ្រាវ Hey Yu បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយប្លុកព័ត៌មាន របស់វិទ្យាស្ថាន Max Planck ថា ការសិក្សានេះបង្ហាញ ពីទំនាក់ទំនងចាស់បំផុត រវាងអ្នករស់នៅយុគសម័យថ្ម នៃស៊ីបេរីនិងប្រជាជន ដំបូងនៅអាមេរិក ។ យើងជឿជាក់ថា ការតភ្ជាប់នេះ នឹងមានសារសំខាន់ណាស់ សម្រាប់ការសិក្សា នាពេលអនាគត របស់ជនជាតិ ដើមអាមេរិក ។

សំណាក DNA ត្រូវបានយកចេញពីបំណែកធ្មេញ ត្រូវបានរកឃើញនៅបឹង Baikal ហើយក៏បានបង្ហាញពីការផ្សារ ភ្ជាប់ទៅនឹងប្រជាជនបុរាណ ដែលត្រូវបានរកឃើញ នៅឥសានអាស៊ី និងខាងលិចស៊ីបេរីដោយបង្ហាញថា ការលាយបញ្ចូលគ្នារវាងសង្គម និងវប្បធម៌មានច្រើន នៅក្នុងតំបន់ជាងការគិតពីមុន ៕
ដោយ៖លី ភីលីព

Most Popular

To Top