ANTWERP ៖ មនុស្សយន្ត ដែលនិយាយច្រើន ជាង៥៣ ភាសា ធ្វើឡើងដើម្បីស្វែង រកអ្នកជំងឺគ្រុនក្តៅ និងកំណត់ថា តើមនុស្សពាក់ម៉ាសបិទ មុខបានត្រឹមត្រូវ ដាក់បង្ហាញជាផ្លូវការ នៅប្រទេសបែលហ្ស៊ិក ដែលជាខ្សែទីមួយ នៃការគ្រប់គ្រង នៅក្នុងមន្ទីរពេទ្យ និងហាងយោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ ។
មនុស្សមកដល់មន្ទីរពេទ្យ នៃសាកលវិទ្យាល័យ Antwerp នឹងឆ្លើយសំណួរ តាមអ៊ីនធើណេត ឬតាមបញ្ជរអន្តរកម្ម ហើយមនុស្សយន្ត នឹងស្កេនលេខកូដ QR ពិនិត្យមើលចម្លើយ របស់ពួកគេ ពិនិត្យមើលសីតុណ្ហភាព របស់ពួកគេ និងកំណត់ថា តើពួកគេពាក់ម៉ាសត្រឹមត្រូវឬអត់ ។
លោក Fabrice Goffin នាយកប្រតិបត្តិក្រុមហ៊ុន Zorabots មានមូលដ្ឋាននៅប៊ែលហ្សិក បាននិយាយថា មនុស្សយន្តរបស់លោកបាន ស្ថិតនៅក្នុងមន្ទីរពេទ្យ ផ្ទះថែទាំ និងសណ្ឋាគារតាំងពីឆ្នាំ ២០១៣ ប៉ុន្តែឥឡូវនេះ បានរកឃើញតួនាទីថ្មីហើយ ។ មនុស្សយន្តទំាងនេះ នឹងមិនធ្វើតេស្តិ៍រកមេរោគ COVID-19ទេ ប៉ុន្តែអាចផ្តល់សញ្ញាមានប្រយោជន៍។
លោកបានប្រាប់ថា អត្ថប្រយោជន៍ធំ របស់មនុស្សយន្តនេះ ទាក់ទងនឹងស្ថានីយថេរ គឺមនុស្សយន្តអាចធ្វើ ចលនាបានឆ្ពោះទៅមនុស្ស អាចនិយាយទៅកាន់មនុស្ស និងនិយាយភាសា កំណើតរបស់វាច្រើនជាង ៥៣ ភាសា ។ លោកMichael Vanmechelen ប្រធានគ្រប់គ្រង មន្ទីរពេទ្យបាននិយាយថា អ្នកណាម្នាក់ដែលបង្ហាញ សញ្ញាគ្រុនអាចត្រូវបានដឹកនាំ ដោយមនុស្សយន្តជា ឧបករណ៍មិនប៉ះទៅកន្លែង ដាច់ដោយឡែក ៕ដោយ៖លី ភីលីព