សេអ៊ូល ៖ ក្រសួងការពារជាតិ បានប្រកាន់ខ្ជាប់ នូវការបដិសេធ របស់ខ្លួនកាលពីថ្ងៃច័ន្ទ នៃការធ្វើឱ្យប្រសើរឡើង នូវមូលដ្ឋានការពារ មីស៊ីល THAAD របស់សហរដ្ឋអាមេរិក នៅប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីមានរបាយការណ៍ ជាច្រើនបានលើកឡើងថា ការដឹកជញ្ជូនផ្នែករឹងយោធា កាលពីសប្តាហ៍មុន ចូលទៅក្នុងមូលដ្ឋាន គឺមានគោលបំណង ធ្វើឱ្យប្រសើរឡើង ឬពង្រឹងអង្គភាពនេះ។
កាលពីថ្ងៃសុក្រសហរដ្ឋអាមេរិក បាននាំកាំជ្រួចមីស៊ីលស្ទាក់ចាប់ ថ្មីក៏ដូចជាឧបករណ៍ និងសម្ភារៈយោធា ផ្សេងទៀត សម្រាប់សាងសង់ ទីតាំងទៅមូលដ្ឋាន ប្រព័ន្ធស្ថានីយការពារកម្ពស់ខ្ពស់ (THAAD) របស់ខ្លួន នៅកណ្តាលក្រុង Seongju កូរ៉េខាងត្បូង ។
ក្រុមមន្រ្តីនៅទីនេះ បានបញ្ជាក់យ៉ាងច្បាស់ថា មីស៊ីលទាំងនោះនឹងជំនួសមីស៊ីល ដែលផុតកំណត់ហើយមិនមានការបាញ់ បន្ថែមណាមួយឡើយ។ ពួកគេក៏បានសង្កត់ធ្ងន់ថា ការដឹកជញ្ជូនគ្មានអ្វីពាក់ព័ន្ធ នឹងគម្រោងអាមេរិក ដើម្បីបង្កើនសមត្ដភាព ប្រព័ន្ធខែលការពារនោះទេ ៕ដោយ ឈូក បូរ៉ា

