តូក្យូ៖ ក្រុមហ៊ុន Yahoo Japan Corp បាននិយាយថា ខ្លួននឹងផ្តល់ឲ្យក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយ សង្គមបច្ចេកវិទ្យា ស៊ើបការណ៍សម្ងាត់ អាចរកឃើញការ រំលោភបំពាន និងការផ្សាយ មិនសមរម្យផ្សេងទៀត តាមអ៊ីនធើណេត បន្ទាប់ពីមរណភាព របស់អ្នកចំបាប់អាជីពជប៉ុន និងតារាទូរទស្សន៍ ត្រូវគេជឿថា ជាប់ពាក់ព័ន្ធនឹងការគំរាម កំហែង តាមអ៊ីនធើណេត យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
ប្រតិបត្តិករគេហទំព័រ Internet Portal បានប្រកាសពីវិធានការណ៍នេះ បន្ទាប់ពីនាង Hana Kimura អាយុ ២២ ឆ្នាំជាសមាជិក នៃកម្មវិធីបង្ហាញការពិត ដែលមានប្រជាប្រិយ“ Terrace House” ត្រូវគេរកឃើញថា នាងបានស្លាប់ដោយការធ្វើអត្តឃាត ហើយគេសង្ស័យ កាលពីចុងខែមុន បន្ទាប់ពីបានក្លាយជាគោលដៅ នៃសារស្អប់ខ្ពើម នៅលើបណ្តាញសង្គម។
បន្ទាប់ពីមរណភាព របស់នាង រដ្ឋាភិបាលជប៉ុន ក៏កំពុងពិចារណា លើការធ្វើវិសោធនកម្មច្បាប់មួយ ដើម្បីធ្វើឲ្យមាននីតិវិធីសាមញ្ញ សម្រាប់កំណត់ អត្តសញ្ញាណបុគ្គលណា ដែលធ្វើការផ្សាយពាណិជ្ជកម្ម តាមអ៊ីនធើណេត ដោយមានគោលបំណងចងក្រង សេចក្តីព្រាងច្បាប់ នៅដំណាច់ឆ្នាំ។
Yahoo បាននិយាយថា ក្នុងចំណោមសារចំនួន ២៩០,០០០ ត្រូវបានផ្សាយជារៀងរាល់ថ្ងៃ នៅលើវិបសាយ News Portal របស់ខ្លួនបានលុបចោល នៃការបញ្ចូលព័ត៌មានចំនួន ២០,០០០ ដោយបច្ចេកវិទ្យា AI របស់ខ្លួនគិតថា រំលោភបំពាន ឬមានទំនាក់ទំនងតិចជាមួយនឹង ខ្លឹមសារនៃព័ត៌មាន ៕
ដោយ៖លី ភីលីព