បរទេស៖ ស្ថានភាពដែលអាមេរិក នៅតែមិនពេញចិត្តចំពោះតួកគី ពាក់ព័ន្ធនឹងបញ្ហា បញ្ជាទិញខែលមីសីលរបស់រុស្ស៊ីតួកគី មកដល់ពេលនេះ នៅតែមិនត្រូវបាន រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន សម្រេចចិត្តឲ្យមានសិទ្ធិ ក្នុងការបញ្ជទិញយន្តហោះចម្បាំងF-35 របស់ខ្លួននៅឡើយ។
ថ្មីៗនេះរដ្ឋាភិបាលក្រុងអង់ការ៉ា ក៏ចាប់ផ្តើមផ្លាស់ប្តូរផែនការថ្មី ពីការគម្រាមកំហែង ទៅជាការចាប់ដៃគូគ្នា ជាមួយនឹងរុស្ស៊ី ដើម្បីទទួលយក កម្មវិធីផលិតយន្តហោះSu-57ជំនួសវិញ។ នេះមានន័យថា អង់ការ៉ានឹងអាចបញ្ចប់ទៅ ដោយការផលិតយន្តហោះចម្បាំងមួយ ដោយខ្លួនឯង ឬក៏សហការជាមួយនឹងរុស្ស៊ី ដើម្បីបញ្ជាទិញយន្តហោះSu-57។
អ្វីដែលយើង អាចមើលឃើញច្បាស់នោះ គឺថា កាលពីខែមិថុនាឆ្នាំទៅ ភ្នាក់ងារឧស្សាហកម្ម វិស័យអាកាសរបស់ប្រទេសតួកគី បានដាក់បង្ហាញយន្តហោះចម្បាំង ប្រភេទថ្មី ផលិតក្នុងស្រុកមួយប្រភេទ នៅឯពិធីតាំងពិព័ណ៍អាកាស នៅទីក្រុងប៉ារីស ដែលមានរូបរាង ស្រដៀងទៅនឹង F-22ដែលមានឈ្មោះថា TF-X៕
ប្រែសម្រួល៖ស៊ុនលី

