ព្រឹត្តិការណ៍

កងទ័ពអាកាស អាមេរិក បញ្ជូនកងយន្តហោះចម្បាំង លេខ ៣៨៨ និងលេខ ៤១៩ ទៅតំបន់មជ្ឈិមបូព៌ា

បរទេស៖កងកម្លាំងទ័ពអាកាសសហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃអង្គារសប្ដាហ៍នេះថា ខ្លួនទើបបានបញ្ជូនកងទ័ពពីកងយន្តហោះចម្បាំងលេខ៣៨៨និង៤១៩ ដោយហោះហើរយន្តហោះចម្បាំងបំបំាងកាយ F-35A Lightning II ចូលទៅក្នុងចម្បាំង គាំទ្រសហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូពា។

កងទ័ពអាកាសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ ក៏បាននិយាយផងដែរថា ចំណែកកងយន្តហោះចម្បាំងលេខ៤២១ បានចាកចេញពីមូលដ្ឋានទ័ពអាកាស Hill ក្នុងរដ្ឋយូថាហ៍ នៅថ្ងៃទី២០ ខែឧសភា ទៅកាន់មូលដ្ឋានទ័ពអាកាស Al Dhafra នៅសហភាពអារ៉ាប់រួម ដើម្បីគាំទ្រដល់ទីបញ្ជាការកណ្ដាល នៅក្នុងតំបន់។

គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍មួយពីកាសែត UPI ចេញផ្សាយនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ កងយន្តហោះចម្បាំងលេខ៣៨៨និងលេខ៤១៩ គឺជាអង្គការភាពយន្តហោះចម្បាំង F-35A ដំបូងអង្អស់របស់ទ័ពអាកាសអាមេរិក ដែលឈានដល់ សមត្ថភាពប្រយុទ្ធពេញលេញទាំងស្រុង នៅដើមឆ្នាំនេះ៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top