ព្រឹត្តិការណ៍

ប្រធានគណៈកម្មាធិការ ការពារជាតិសភា ទាមទារការបញ្ជាក់ ស្តីពីការប្រើប្រាស់យោធាក្នុងស្រុក

បរទេស៖ តំណាងរាស្ត្រសហរដ្ឋអាមេរិក លោក Adam Smith តាមសេចក្តីរាយការណ៍ ចង់ឲ្យរដ្ឋបាលលោក ត្រាំ និងមន្ទីរបញ្ចកោណ ផ្តល់ឲ្យនូវសេចក្តីលម្អិតបន្ថែមទៀត ស្តីពីការប្រើប្រាស់យោធា សហរដ្ឋអាមេរិកនៅក្នុងស្រុក ក្នុងដំណើរឆ្លើយតប ទៅនឹងសកម្មភាពតវ៉ា នៅសហរដ្ឋអាមេរិក។

លោក Adam Smith ជាប្រធានគណៈកម្មាធិការ សេវាកម្មប្រដាប់អាវុធសភា នៅថ្ងៃអង្គារសប្ដាហ៍នេះ បាននិយាយប្រាប់អ្នកសារព័ត៌មានថា លោកមានបំណងចង់បើកកិច្ចប្រជុំមួយ និងស្នើឲ្យរដ្ឋមន្ត្រីការពារជាតិ លោក Mark Esper និងប្រធានអគ្គសេនាធិការចម្រុះ លោក Mark Milley ធ្វើការបញ្ជាក់អំពីបំណង របស់មន្ទីរបញ្ចកោណ។

ប្រធានគណៈកម្មាធិការ សេវាកម្មប្រដាប់អាវុធសភារូបនេះ ក៏បាននិយាយបន្តទៀតថា ជាពិសេសនោះ លោកមានក្តីព្រួយបារម្ភ អំពីការថ្លែងរបស់លោក Mark Esper នៅក្នុងកិច្ចសន្ទនាគ្នា តាមទូរស័ព្ទមួយ ជាមួយអភិបាលរដ្ឋនានា ដែលបែកធ្លាយសម្លេងចេញផ្សាយ ដោយកាសែត New York Times កាលពីថ្ងៃចន្ទ៕ ប្រែសម្រួល៖ប៉ាងកុង

Most Popular

To Top