ព្រឹត្តិការណ៍

សត្វសេះសមុទ្រ ជិតផុតពូជវិលត្រឡប់ ទៅកាន់អតីតភាពរបស់ខ្លួននៅ Dorset វិញហើយ

តំបន់ Dorset៖ ក្រុមអ្នកអភិរក្សសត្វសមុទ្រ បាននិយាយថា ប្រភេទសត្វសេះសមុទ្រដ៏កម្រ និងស្ថិតជាប្រភេទសត្វសមុទ្រ ដែលជិតផុតពូជបានវិលត្រឡប់ ទៅអតីតភាពរបស់ខ្លួននៅ Dorset បន្ទាប់ពីការមនុស្សជាច្រើន បាននាំគ្នានៅក្នុងផ្ទះការពារ មេរោគកូរ៉ូណាវីធ្វើឲ្យមាន ការថយចុះនូវចំនួនប្រជាជន និងចរាចរណ៍ទូក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ក្រុមអ្នកអភិរក្សសត្វសមុទ្រ បានធ្វើការស្ទង់មតិជាទៀងទាត់នៅ Studland Bay ដោយពួកគេបានរកឃើញថា សត្វសសេះសមុទ្រចំនួន១៦ ក្បាលរួមមានទាំងសត្វឈ្មោល ញីមានផ្ទៃពោះ និងកូនតូចដែលទើបនឹងកើត។ The Seahorse Trust និយាយថា នេះគឺជាចំនួនដ៏ច្រើនបំផុត ត្រូវបានរកឃើញនៅទីនេះ ចាប់តាំងពីពួកគេបាន ចាប់ផ្តើមត្រួតពិនិត្យនៅទីនោះក្នុងឆ្នាំ ២០០៨ មុនពេលគ្មានសត្វណាមួយ ត្រូវបានគេឃើញក្នុងរយៈពេល ២ឆ្នាំ។

ទាំងប្រភេទសត្វសេះសមុទ្រ អង់គ្លេសដែលមានរាងពងក្រពើ និងសត្វផ្សេងទៀត មានស្ថានភាពការពារពិសេស ប៉ុន្តែសកម្មភាពមនុស្សធម្មតា អាចរុញពួកវាចាកចេញទៅបាន។ លោក Neil Garrick-Maidment ស្ថាបនិកក្រុមហ៊ុន Seahorse Trust និយាយថា ការកើនឡើងនៃចំនួនជាលទ្ធផល ដោយផ្ទាល់ពីការធ្លាក់ចុះ នៃសកម្មភាពមនុស្ស រួមមានមនុស្ស ចរាចរណ៍ទូក និងសំឡេងរំខាននៅតំបន់ ដោយសារវិធានការទប់ស្កាត់ ៕

ដោយ៖ លី ភីលីព

Most Popular

To Top