ព្រឹត្តិការណ៍

អ្នកវិទ្យាសាស្ដ្រ បង្វែរកោសិកាមនុស្ស ឲ្យមានតម្លាភាពដោយសារ ប្រូតេអ៊ីនផ្លាស់ប្តូរពណ៌ពីសត្វមឹក

សហរដ្ឋអាមេរិក៖ ក្រុមអ្នកស្រាវជ្រាវ អាមេរិកបាននិយាយថា សត្វមឹកមួយប្រភេទ ដែលត្រូវបានគេស្គាល់ថា Doryteuthis opalescens ប្រើប្រូតេអ៊ីនហៅថា ប្លាស្មាដើម្បីផ្លាស់ប្តូរតម្លាភាព របស់វាឲ្យក្លាយជារូបរៀង មើលមិនឃើញចំពោះមំសាសី តាមរយៈការបំភាន់ភ្នែក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ California Irvine នៅសហរដ្ឋអាមេរិក បានប្រមូលប្រូតេអ៊ីនដែល ផ្លាស់ប្តូរពណ៌ទាំងនេះហើយបញ្ចូលទៅ ក្នុងកោសិកាតម្រងនោមរបស់មនុស្ស។ វាក៏បណ្តាលឲ្យកោសិកា មនុស្សក្លាយជាតម្លាភាព ដោយផ្នែករបស់វា។

ក្រុមអ្នកស្រាវជ្រាវបន្តថា បច្ចេកទេសនេះអាចត្រូវបាន ប្រើដោយអ្នកវិទ្យាសាស្ត្រដទៃទៀត ដើម្បីទទួលបានទស្សនៈកាន់តែច្បាស់ អំពីដំណើរការនៅខាងក្នុងកោសិកា និងជាលិកា។ ការសិក្សាស្រាវជ្រាវបានចេញផ្សាយ លើទិនានុប្បវត្តិធម្មជាតិគមនាគមន៍ថា ពួកគេបានទាក់ទាញការបំផុសគំនិត ពីរចនាសម្ព័ន្ធនិងមុខងារ របស់ស្បែកសត្វមឹក។

បន្ទាប់មកពួកគេបានរចនា និងបង្កើតកោសិកាមនុស្ស ជាមួយនឹងប្រូតេអ៊ីនឆ្លុះបញ្ចាំង ដែលបណ្តាលឲ្យមានសមត្ថភាព ផ្លាស់ប្តូរតម្លាភាព និងបំបែកពន្លឺ។ Cephalopods ជាក្រុមសត្វរួមទាំងមឹកមានភាពយាវហឺ អាចគ្រប់គ្រងរូបរាងរបស់ស្បែកតាមឆន្ទៈ។ ពួកគេមានស្រទាប់ស្បែកឯកទេស ដែលគ្រប់គ្រងពណ៌ និងតម្លាភាពរបស់ពួកគេ សកម្មភាពទាំងនេះត្រូវបានគេហៅថា chromatophores និង leucophores រៀងៗខ្លួន៕

ដោយ៖ លី ភីលីព

Most Popular

To Top