ព្រឹត្តិការណ៍

Rakuten Mobile និងNEC ចាប់ដៃរួមគ្នា ដើម្បីអភិវឌ្ឍ បណ្តាញស្នូលប្រព័ន្ធ5G

តូក្យូ៖ ក្រុមហ៊ុន Rakuten Mobile និង NEC Corp បានប្រកាសជាផ្លូវការថា ក្រុមហ៊ុនទាំង២ បានធ្វើកិច្ចកិច្ចព្រមព្រៀង ដើម្បីអភិវឌ្ឍរួមគ្នា បណ្តាញតម្រង (SA) បណ្តាញស្នូល 5G (5GC) ដោយប្រើប្រាស់ លើបណ្តាញ 5G Cloud ដែលមានលក្ខណៈជាក់ស្តែង ពេញលេញរបស់ Rakuten Mobile យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

យោងតាមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Rakuten Mobile និង NEC នឹងរួមគ្នាអភិវឌ្ឍស្នូល ទូរស័ព្ទចល័ត SA 5G ដែលមានបណ្តាញ អាចរកបាននៅលើវេទិកា ទំនាក់ទំនង Rakuten (RCP) ។

វេទិកាបណ្តាញទូរស័ព្ទចល័ត កំណើតតាម Cloud មានលក្ខណៈនិម្មិត និងពេញលេញរបស់ក្រុមហ៊ុន Rakuten Mobile ។ ក្រុមហ៊ុនទាំង២ នឹងសហការគ្នាដើម្បីបង្កើត 5GC ផលិតដោយជប៉ុន ដែលអាចជឿទុកចិត្តបានខ្ពស់ ដោយផ្អែកលើកូដប្រភពសូហ្វវែរ 5GC ដែលបង្កើតដោយ NEC។

បន្ទាប់ពីការដាក់ ឲ្យដំណើរការសេវាកម្ម 5G គ្មានមុខងារឯករាជ្យ(NSA) 5G របស់ខ្លួននៅឆ្នាំ២០២០ ក្រុមហ៊ុន Rakuten Mobile មានគោលបំណង ផ្តល់សេវាកម្ម SA 5G របស់ខ្លួន នៅក្នុងប្រទេសជប៉ុនក្នុងឆ្នាំ ២០២១ ។

Rakuten បាននិយាយថា បណ្តេញ 5GC នឹងដើរតួយ៉ាងសំខាន់ ក្នុងការពង្រីក RCP ជាសកលដែលមានគោលបំណង ផ្តល់ដំណោះស្រាយ និងសេវាកម្ម សម្រាប់ការដាក់ពង្រាយ បណ្តាញនិម្មិតក្នុងល្បឿន និងការចំណាយទាប ដោយក្រុមហ៊ុនទូរគមនាគមន៍ និងសហគ្រាស នៅជុំវិញពិភពលោក បណ្តេញនេះត្រូវបានបង្កើតឡើង សម្រាប់តម្រូវការពិសេស របស់ពួកគេ ហើយ5GC នឹងត្រូវបានផ្តល់ជូន ជាកម្មវិធីមួយនៅលើផ្សារ RCP ដោយអនុញ្ញាត ឲ្យអតិថិជនចុចទិញ និងដាក់ពង្រាយ នូវដំណោះស្រាយបណ្តាញ SA 5G ដែលមានលក្ខណៈនិម្មិត៕ ដោយ៖លី ភីលីព

Most Popular

To Top