ព្រឹត្តិការណ៍

ក្រោយចំណាយពេលអស់៩នាទី គ្រាប់រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX វិលត្រឡប់ ដល់កំពង់ផែផ្លរីដាវិញហើយ

ផ្លរីដា៖ បន្ទាប់ពីធ្វើដំណើរ អស់រយៈពេល៩នាទី ក្នុងគន្លងគោចរ ក្នុងចម្ងាយ ២០០-៣០០ ម៉ាយល៍ គ្រាប់រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX បន្ទាប់ពីការបាញ់បង្ហោះ ជាប្រវត្តិសាស្រ្ត ចូលក្នុងលំហអាកាស បានវិលត្រឡប់មកដីទឹកអាមេរិកវិញ ហើយនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

រ៉ុក្កែតបានទាញចូលកំពង់ផែ Canaveral aboard ជាមួយយន្តគ្មានមនុស្សបើក របស់ក្រុមហ៊ុន បន្ទាប់ពីបាញ់ បង្ហោះអវកាសយានិក របស់អង្គការណាសា គឺលោក Bob Behnken និងលោក Doug Hurley ឆ្ពោះទៅកាន់ ស្ថានីយ៍អវកាសអន្ដរជាតិ (ISS) នៅលើយានអវកាស Crew Dragon នៅថ្ងៃទី ៣០ ខែឧសភា។

យន្តស្វយ័តនេះ គឺជាបំណែក Falcon 9 ដែលត្រូវបានដាក់ នៅជិតកន្លែងកាំជ្រួច បំបែកចេញពីកោណច្រមុះ ក្នុងគន្លង នៅ Launch Pad 39A នៅមជ្ឈមណ្ឌលអវកាស Kennedy អនុញ្ញាតឲ្យយាននេះ ធ្វើដំណើរទៅមកផែនដីវិញ បានកាន់តែខ្លី។ យន្ត Falcon 9 ចុះចតនៅកំពង់ផែ Hero បន្ទាប់ពីការធ្វើដំណើរការ កាលពីថ្ងៃសៅរ៍ ចូលក្នុងលំហអាកាស៕ ដោយ៖លី ភីលីព

Most Popular

To Top