ព្រឹត្តិការណ៍

កូរ៉េខាងជើង រិះគន់លោក Mike Pompeo ដែលអំពាវនាវ ឲ្យការពារតម្លៃលោកខាងលិច ពីការគំរាមកំហែងចិន

សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានប្រមាថដល់រដ្ឋមន្រ្តី ការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo នៅថ្ងៃព្រហស្បតិ៍នេះ ជុំវិញសុន្ទរកថាថ្មីៗ នេះ របស់លោក ដែលអំពាវនាវឱ្យការពារតម្លៃ លោកខាងលិច ពីការគំរាមកំហែង របស់ចិន ដោយបរិហារ ការអំពាវនាវនេះថា មិនសមហេតុសមផល និងសំរាម។

នៅក្នុងបទសម្ភាសន៍ជាមួយ Fox News កាលពីថ្ងៃអាទិត្យ (ម៉ោងក្នុងស្រុក) លោក Pompeo បានពណ៌នាម្តង ហើយម្តងទៀតថា បក្សកុម្មុយនិស្តកំពុងកាន់ អំណាចរបស់ចិនថាជា “ការឈ្លានពាន” និងជារបបផ្តាច់ការ ដែលចាត់ទុកថា ជាចេតនាលើការបំផ្លាញ គំនិតលោកខាងលិច ប្រជាធិបតេយ្យ និង តម្លៃលោកខាងលិច។ “

នៅថ្ងៃព្រហស្បតិ៍នេះអ្នកនាំពាក្យ នាយកដ្ឋានកិច្ចការអន្តរជាតិ នៃគណបក្សពលករ កំពុងកាន់អំណាចខាងជើង បានបដិសេធការលើកឡើង របស់លោក Pompeo ។ នេះជាលើកទីមួយហើយ ដែលក្រសួងបានចេញ សេចក្តីថ្លែងការណ៍ ដោយខ្លួនឯងចាប់តាំង ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ឡើងកាន់អំណាច៕

ដោយ ឈូក បូរ៉ា

Most Popular

To Top