ព្រឹត្តិការណ៍

Zoom កំពុងប្រឈម នឹងប្រតិកម្ម ពីសន្តិសុខឌីជីថល និងអ្នកជំនាញភាព ឯកជន បន្ទាប់ផ្តល់ឲ្យអ្នក ប្រើប្រាស់ឲ្យបង់ការ អ៊ិនគ្រីបចុងបញ្ចប់

អាមេរិក ៖ អ្នកជំនាញភាពឯកជន បានរិះគន់ក្រុមហ៊ុន បណ្តាញសង្គមវីដូអូ Zoom ចំពោះការមិនផ្តល់ការ អ៊ីនគ្រីបដល់អ្នកប្រើប្រាស់ ដោយឥតគិតថ្លៃ ដោយមានការ ព្រួយបារម្ភថា ខ្លួននឹងមិនអាចសហការ ជាមួយការអនុវត្តច្បាប់ បានឡើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

លោក Eric Yuan នាយកប្រតិបត្តិក្រុមហ៊ុន បានធ្វើការបញ្ជាក់ថា មានតែអ្នកប្រើប្រាស់ Zoom ប៉ុណ្ណោះដែល នឹងអាចទាញយកអត្ថប្រយោជន៍ ពីវិធានការអ៊ិនគ្រីប នាពេលខាងមុខ របស់ខ្លួនបាន ។ តាមរាយការណ៍ របស់ Bloomberg ថ លោក Yuan បាននិយាយអំពីផែនការ របស់ខ្លួនសម្រាប់ការ អ៊ិនគ្រីបក្នុងអំឡុងពេល នៃការអំពាវនាវរកប្រាក់ចំណូល សម្រាប់ក្រុមហ៊ុន នៅសប្តាហ៍នេះ ។

លោក Yuan បានបន្តថា អ្នកប្រើឥតគិតថ្លៃ ដោយប្រាកដថា យើងមិនផ្តល់អ៊ីនគ្រីបឡើយ ពីព្រោះយើងក៏ចង់ធ្វើការ សហការជាមួយ FBI ដោយមានការអនុវត្តច្បាប់ក្នុងតំបន់ នៃករណីសម្រាប់មនុស្សមួយ ចំនួនប្រើ Zoom សម្រាប់គោលបំណងអាក្រក់ ៕ ដោយ៖លី ភីលីព

Most Popular

To Top