ព្រឹត្តិការណ៍

តុលាការកូរ៉េ ចាប់ផ្ដើមរឹបអូសទ្រព្យ សម្បត្ដិក្រុមហ៊ុនជប៉ុន ទាក់ទងនឹងសំណងកម្លាំង ពលកម្មសម័យសង្គ្រាម

សេអ៊ូល៖ តុលាការក្នុងតំបន់ បានចាប់ផ្តើមដំណើរការ ដើម្បីធ្វើឱ្យសេចក្តីសម្រេច របស់ខ្លួនមានប្រសិទ្ធិភាពលើការរឹបអូស ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនជប៉ុន ដែលជាប់ទាក់ទងនឹង កម្លាំងពលកម្មក្នុងសម័យសង្គ្រាម ខណៈដែលរដ្ឋាភិបាល របស់ប្រទេសនេះ មិនបានប្រគល់ឱ្យ ។

យោងតាមអ្នកតំណាងផ្នែកច្បាប់ សម្រាប់ដើមបណ្តឹងជនជាតិកូរ៉េចំនួន ៤ នាក់កាលពីថ្ងៃពុធ សាខាតុលាការស្រុកដាហ្គូ នៅភាគអាគ្នេយ៍នៃប្រទេសកូរ៉េ បានសម្រេចចិត្តកាលពីថ្ងៃច័ន្ទ ដើម្បីជូនដំណឹងជាសាធារណៈនូវសេចក្តីសម្រេចរបស់តុលាការ ដែលបានធ្វើឡើងកាលពីឆ្នាំមុន លើការរឹបអូសទ្រព្យសម្បត្តិក្រុមហ៊ុន ផលិតដែកថែបជប៉ុន ចំនួន២ Nippon Steel និង Sumitomo Metal Corp. ។

ទ្រព្យសម្បត្តិ ដែលត្រូវបានសួរគឺ ១៩៤.៧៩៤ ភាគហ៊ុន ដែលមានតំលៃប្រហែល ៩៧៣ លានវ៉ុន (៧៩៩,៤០០ ដុល្លារ អាមេរិក) នៅ PNR ដែលជាការបណ្តាក់ទុនរួមគ្នា បង្កើតឡើងដោយក្រុមហ៊ុន Nippon និងក្រុមហ៊ុនផលិតដែកថែបកូរ៉េ POSCO ដែលកែច្នៃផលិតផល ពីការផលិតដែក ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top