ព្រឹត្តិការណ៍

រដ្ឋមន្រ្តីការពារជាតិអាមេរិក ជំទាស់នឹងគម្រោងរបស់លោក ត្រាំ ក្នុងការប្រើយោធា ដើម្បីបង្ក្រាបបាតុករ

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ សហរដ្ឋអាមេរិកលោក Mark Esper បាននិយាយកាលពីថ្ងៃពុធថា លោកបានជំទាស់នឹង ការប្រើប្រាស់កម្លាំងយោធា ដែលមានមុខងារសកម្ម ដើម្បីបង្ក្រាបក្រុមបាតុករ នៅទូទាំងប្រទេស ដែលធ្វើបាតុកម្មប្រឆាំងនឹង ភាពសាហាវឃោរឃៅរបស់ប៉ូលីស និងភាពអយុត្តិធម៌នៃពូជសាសន៍។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់លោក Mark Esper ដែលមានមុខងារជា ប្រធានមន្ទីរប៉ង់តាហ្គោន នៅក្នុងសន្និសីតកាសែតថា «ខ្ញុំនិយាយរឿងនេះមិនត្រឹមតែ ជារដ្ឋមន្រ្តីក្រសួងការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអតីតទាហាន និងជាអតីតសមាជិកនៃឆ្មាំជាតិផងដែរ៖ ជំរើសក្នុងការប្រើប្រាស់កងកម្លាំង ដែលមានមុខងារ សកម្មក្នុងតួនាទីអនុវត្តច្បាប់ គួរតែត្រូវបានប្រើជាបញ្ហាចុងក្រោយ ហើយយើងស្ថិតក្នុងស្ថានភាពមួយ ក្នុងចំនោមស្ថានភាពទាំងនោះ ហើយឥឡូវនេះយើងមិនស្ថិតក្នុង ស្ថានភាពមួយក្នុងចំណោម ស្ថានភាពទាំងនោះទេ»។

សេចក្តីថ្លែងការណ៍របស់លោក Mark Esper ធ្វើឱ្យគាត់មានការមិនចុះសម្រុង ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ត្រាំដែល កាលពីថ្ងៃចន្ទបាននិយាយថា គាត់អាចនឹងប្រើច្បាប់ប្រឆាំងកុបកម្មឆ្នាំ១៨០៧ ដើម្បីបង្ក្រាបលើភាពវឹកវរទូទាំងប្រទេស ជុំវិញការសម្លាប់លោក George Floyd បុរសស្បែកខ្មៅដែល មិនមានអាវុធនៅទីក្រុង Minneapolis ដែលថប់ដង្ហើមរហូតដល់ស្លាប់ ថ្ងៃទី២៥ ឧសភា ក្នុងនាមជាមន្ត្រីប៉ូលីសស្បែកស ដោយបានយកជង្គង់សង្កត់ករបស់ Floyd អស់រយៈពេលជិត ៩នាទី។

លោក Esper បាននិយាយថា “ខ្ញុំមិនគាំទ្រការអំពាវនាវឱ្យមាន ច្បាប់បង្ក្រាបកុបកម្មនេះទេ។ ច្បាប់ដែលមានអាយុ ២១៣ ឆ្នាំ ផ្តល់សិទ្ធិអំណាចដល់ប្រធានាធិបតី ដើម្បីដាក់ពង្រាយកងកម្លាំងយោធា ជាឯកតោភាគីនៅលើទឹកដី ក្នុងប្រទេសសម្រាប់ គោលបំណងអនុវត្តច្បាប់ ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top