បរទេស៖រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu តាមសេចក្តីរាយការណ៍ បានអញ្ជើញរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper ឲ្យចូលរួមពិធីព្យុហយាត្រាទិវាជ័យជំនះថ្ងៃទី២៤ខែមិថុនារបស់ទីក្រុងមូស្គូ នៅក្នុងអំឡុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា រដ្ឋមន្ត្រីទាំងពីរ បាននិយាយគ្នាកាលពីថ្ងៃអង្គារ ផ្លាស់ប្តូរមតិយោបល់គ្នា ស្តីពីគ្រប់គ្រង់មេរោគកូវីដ១៩ សន្តិសុខក្នុងតំបន់ ការគ្រប់គ្រងអាវុធ និងប្រធានបទផ្សេងៗដទៃទៀត និងបានលើកឡើងជាពិសេស នូវបញ្ហាស៊ីរីនិងអាហ្វហ្គានីស្ថាន ថាជាប្រធានបទដែលលោករដ្ឋមន្ត្រីការពារជាតិទាំងពីរលើកយកមកពិភាក្សាគ្នា។
យោងតាមកាសែត UPI ក្រសួងរុស្ស៊ីបាននិយាយបន្តទៀតថា “នៅភាគីខាងរុស្ស៊ី ក្តីព្រួយបារម្ភត្រូវបានបង្ហាញ ស្តីពីការបំផ្លិចបំផ្លាស់ជាបន្តបន្ទាប់លើការគ្រប់គ្រងអាវុធអន្តរជាតិ ដែលចុះសន្ធិសញ្ញាដោយសហរដ្ឋអាមេរិក រួមមានទាំងសន្ធិសញ្ញាស្តីពីជើងមេឃបើកចំហផង៕


