ព្រឹត្តិការណ៍

នាយករដ្ឋមន្រ្តីអង់គ្លេសថា មរណភាពរបស់ Floyd ជារឿងមិនអាចលើកលែងបាន ហើយថា លោកយល់ពីសិទ្ធិ របស់ប្រជាជនក្នុងការតវ៉ា

បរទេស៖ មរណភាពរបស់ George Floyd ដែលបណ្តាលមកពី ការចាប់ខ្លួនរបស់គាត់ គឺបានបណ្តាលឱ្យមានការតវ៉ា និងកុប្បកម្មអំពើហឹង្សានៅ ទូទាំងសហរដ្ឋអាមេរិក ខណៈដែលយ៉ាងហោចណាស់មានរដ្ឋចំនួន ២៣ និងទីក្រុង Washington DC បានធ្វើឱ្យឆ្មាំជាតិដើម្បីទប់ស្កាត់ភាពវឹកវរ និងបញ្ឈប់ការប៉ះទង្គិចគ្នាកាន់តែខ្លាំងឡើងៗ នៅក្នុងទីក្រុងធំ ៗ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានថ្លែងទៅកាន់បាតុកម្ម នៅសហរដ្ឋអាមេរិកដោយបញ្ជាក់ថា មរណភាពដ៏សោកសៅរបស់លោក George Floyd គឺជារឿងដែលមិនអាចលើកលែងបាន ហើយថាលោកយល់ពីសិទ្ធិ របស់ប្រជាជនក្នុងការតវ៉ា ។

លោក Boris Johnson ថា «ខ្ញុំគិតថាអ្វីដែលបានកើតឡើង នៅសហរដ្ឋអាមេរិក គួរឱ្យស្អប់ខ្ពើមគឺមិនអាចលើកលែងបានទេ យើងទាំងអស់គ្នាបានឃើញវា នៅលើកញ្ចក់អេក្រង់របស់យើង ហើយខ្ញុំយល់ច្បាស់ពីសិទ្ធិ របស់ប្រជាជនក្នុងការតវ៉ា។ ខ្ញុំក៏ជឿជាក់ផងដែរថា ការតវ៉ាគួរតែកើតឡើងតាម របៀបត្រឹមត្រូវនិងសមហេតុផល» ។

សូមជម្រាបថា ការធ្វើបាតុកម្មទ្រង់ទ្រាយធំ បានឡោមព័ទ្ធប្រទេស បន្ទាប់ពីការសម្លាប់ Floyd ដែលជាជនជាតិអាមេរិក ដើមកំណើតអាហ្រ្វិកមកពី Minneapolis កាលពីសប្តាហ៍មុន ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top