វ៉ាស៊ីនតោន៖ មន្រ្តីការបរទេសបានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា សហរដ្ឋអាមេរិកនៅតែបន្តជម្រុញ ឱ្យកូរ៉េខាងត្បូង បង្ហាញភាពបត់បែនក្នុងការ ចរចាអំពីការចែករំលែកតម្លៃនៃវត្តមាន របស់កងទ័ព អាមេរិកនៅទីនោះ។
សម្ព័ន្ធមិត្តបានព្យាយាមអស់រយៈពេល ជាច្រើនខែ ដើម្បីឈានដល់ កិច្ចព្រមព្រៀង ស្តីពីវិធានការពិសេសថ្មីដោយបញ្ជាក់ថាតើកូរ៉េខាងត្បូង នឹងចូលរួមវិភាគទានចំនួន ប៉ុន្មានក្នុងការរក្សាកងទ័ពអាមេរិកចំនួន ២៨.៥០០ នាក់ដែលឈរជើង នៅលើឧបទ្វីបនេះ។
ការចរចាបានឈានដល់ភាព ស្រពិចស្រពិល ចំពេលដែលសហរដ្ឋអាមេរិក ទាមទារឱ្យមានការកើនឡើងគួរឱ្យកត់សម្គាល់ នៃចំណែកទីក្រុង សេអ៊ូល ប៉ុន្តែភាគីទាំងពីរបានព្រមព្រៀងគ្នាកាលពីដើមសប្តាហ៍នេះ ដើម្បីអនុញ្ញាតឱ្យកូរ៉េខាងត្បូង ផ្តល់ថវិកាដល់ថ្លៃពលកម្មសម្រាប់ពលករកូរ៉េរាប់ពាន់នាក់ ដែលត្រូវបានឲ្យសម្រាកពីការងារ នៅកងកម្លាំង អាមេរិកនៅកូរ៉េ កាលពីខែមេសា៕ដោយ ឈូក បូរ៉ា



