ព្រឹត្តិការណ៍

អតីតប្រធានាធិបតី អាមេរិក បារ៉ាក់ អូបាម៉ា គាំទ្របាតុករយុវជន អាមេរិក ក្នុងការទាមទារយុត្តិធម៌ ផ្នែកពូជសាសន៍

វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់អូបាម៉ា នៅថ្ងៃពុធទី ៣ ខែមិថុនា បានសាទរ ចំពោះការតវ៉ាយ៉ាងជ្រាលជ្រៅ របស់ជនជាតិអាមេរិក ដែលទាមទារយុត្តិធម៌ពូជសាសន៍ ហើយបាននិយាយថា ការធ្វើបាតុកម្មកាលពីសប្តាហ៍មុន លើការសម្លាប់បុរសស្បែកខ្មៅម្នាក់ នៅក្នុងការឃុំឃាំងរបស់ប៉ូលីស អាចបង្កឱ្យមានកំណែ ទម្រង់ទូទាំងប្រទេស។

យោងតាមសារព័ត៌មាន The Straits Times ចេញផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងការអត្ថាធិប្បាយជាវីដេអូដំបូង របស់លោកចាប់តាំងពីលោក George Floyd បានទទួលមរណភាពកាលពីថ្ងៃទី ២៥ ខែឧសភានៅទីក្រុង Minneapolis ដែលបានបង្កភាពចលាចលនៅទូទាំងប្រទេស, អតីតប្រធានាធិបតី អាមេរិករូបនេះ ក៏បានជំរុញឱ្យរដ្ឋ និងអាជ្ញាធរមូលដ្ឋានពិនិត្យឡើងវិញ នូវគោលនយោបាយ របស់ពួកគេស្តីពីការប្រើប្រាស់កម្លាំង ។

លោកអូបាម៉ា បានដឹកនាំការអត្ថាធិប្បាយ របស់គាត់ចំពោះបុរសនិងស្ត្រីស្បែកខ្មៅវ័យក្មេង ដែលគាត់និយាយថា ជាញឹកញាប់បានរង ឬឆ្លងកាត់អំពើហឹង្សាច្រើនពេកហើយ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top