ព្រឹត្តិការណ៍

ហ្វេសប៊ុកអះអាងថា បាតុកម្មដោយសារ ការស្លាប់ លោក Floyd គ្មានការជ្រៀតជ្រែកពី បរទេសណាឡើយ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ក្រុមហ៊ុនហ្វេសប៊ុក បានធ្វើការបញ្ជាក់ច្បាស់ហើយថា មិនមានការជ្រៀតជ្រែក ពីបរទេសណាមួយឡើយ
ចំពោះការករណីបាតុកម្ម ដែលកំពុងរីករាលដាល នៅទូទាំងប្រទេស ដោយសារករណីការ ស្លាប់បាត់បង់ជីវិត របស់លោកGeorge Floyd។

យោងតាមការអះអាង របស់លោក Nathaniel Gleicher ប្រធានផ្នែកវាយប្រហារ ដោយប្រព័ន្ធអ៊ិនធឺណេត របស់ក្រុមហ៊ុនហ្វេសប៊ុក បានបញ្ជាក់ថា ពួកយើងបានធ្វើការ
ងារត្រួតពិនិត្យនិងស្វែង រកហើយប៉ុន្តែជឿជាក់ថា មិនមានសកម្មភាពណាមួយ ដោយបរទេសឡើយ ដែលបានជ្រៀតជ្រែក ទៅនឹងការផ្ទុះឡើង នៃបាតុកម្មប្រឆាំងលើកនេះ។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅមន្ត្រី ជាន់ខ្ពស់អាមេរិកបានធ្វើការលើកឡើងថា រដ្ឋាភិបាលសហព័ន្ធបានមើលឃើញថា សកម្មភាពរបស់បរទេស គឺជាអ្នកដែលមានការ
ពាក់ព័ន្ធទៅនឹងបាតុករ នៅក្នុងប្រទេសអាមេរិក ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top