បរទេស៖ មេបញ្ជាការអាមេរិក ប្រចាំនៅប្រទេសជប៉ុន និងកងទ័ពអាកាស Fifth Air នៅមូលដ្ឋានទ័ពអាកាស Yokota បានចេញការព្រមាន ដោយចោទប្រកាន់ថា ការបង្កើនសកម្មភាពដែនសមុទ្រ របស់រដ្ឋាភិបាល ទីក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូង នឹងបន្ត បន្ទាប់ពីការឆ្លងរាតត្បាត មេរោគកូវីដ១៩ ។
យោងតាមសារព័ត៌មាន Spunik ចេញផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ឧត្តមសេនីយ៍ឯក Kevin Schneider បាននិយាយប្រាប់ទីភ្នាក់ងារ សារព័ត៌មានរ៉យទ័រ តាមទូរស័ព្ទថា“ តាមរយៈវិបត្តិនៃជំងឺកូវីដ១៩ យើងបានឃើញការកើនឡើង នូវសកម្មភាពដែនសមុទ្រ” ។
មន្ត្រីជាន់ខ្ពស់ កងទ័ពអាកាសអាមេរិក បានបន្ថែមទៀតថា ការបង្កើនសកម្មភាព កងទ័ពជើងទឹក នៃកងទ័ពជើងទឹក កងទ័ពរំដោះប្រជាជនចិន (PLAN) និងកងកម្លាំងដែលមានមូលដ្ឋាន នៅសមុទ្រចិនផ្សេងទៀត គឺស្ថិតនៅក្នុង សមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត ដែលមានជម្លោះទឹកដី រវាងប្រទេសទាំងពីរ គឺទីក្រុងប៉េកាំង និងតូក្យូ។
លោក Schneider បាននិយាយថា «និយាយអំពីអនាគត នៃការកើនឡើង នៃសកម្មភាពនេះ ។ ខ្ញុំមិនបានឃើញវាលស្មៅទេ ខ្ញុំមើលឃើញខ្ពង់រាប” ។ លោកបានអះអាងថា នាវានៅសមុទ្រចិនខាងត្បូង ត្រូវបានរំខានដោយកប៉ាល់ចិន ក្នុងប៉ុន្មានខែថ្មីៗនេះ៕
ប្រែសម្រួលៈ ណៃ តុលា


