The Businessinsiders ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា វ៉ាក់សាំង ការពារកូវីដ១៩ ចំនួន២ពាន់ប៊ីលានដូស ដោយសាកលវិទ្យាល័យ Oxford នឹងអាចផលិតឡើង នៅក្រោយពេលដែលកិច្ចព្រមព្រៀង ចំនួន២ ដោយក្រុមហ៊ុនផ្គត់ផ្គង់ថ្នាំពេទ្យ យក្ស AstraZeneca ត្រូវបានធ្វើឡើង ជាមុនសិន។
AstraZeneca បានចាប់ដៃគូគ្នា ជាមួយនឹងវិទ្យាស្ថានជាតិ នៃប្រទេសឥណ្ឌា Serum ដើម្បីផលិតនិងផ្គង់ផ្អង់ដូស វ៉ាក់សាំង សម្រាប់ប្រទេស ដែលមានប្រាក់ចំណូលទាប និងមធ្យម ហើយក្នុងនោះវ៉ាក់សាំង ចំនួន៤០០លានដូស ត្រូវបានរៀបចំរួចរាល់ នៅចុងឆ្នាំ២០២០។
ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះ ការអះអាងថា ភាពជោគជ័យ ក្នុងការផលិតវ៉ាក់សាំងនេះ មិនទាន់អាចធ្វើឡើងបាននៅឡើយ ប៉ុន្តែសម្រាប់កិច្ចការងារ ខំប្រឹងប្រែងជាថវិកាវិញ អង្គការមូលនិធី Bill and Melinda ដោយលោក Bill Gate និងភរិយា បានសន្យាថា នឹងជួយជាកញ្ចប់ប្រមាណ ជា៧៥០លានដុល្លារ សម្រាប់ការផលិត វ៉ាក់សាំង ឲ្យបាន៣០០ពាន់ប៊ីលានដូស៕
ប្រែសម្រួល៖ស៊ុនលី