បរទេស៖ មេដឹកនាំ ក្រុមអភិរក្សនិយមអាល្លឺម៉ង់ និងអាមេរិក នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការថ្កោលទោស រិះគន់ផែនការបានស្នើឡើង របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលឲ្យដកកងទ័ពអាមេរិក ប្រមាណមួយភាគបី ដែលកំពុងតែប្រចាំការ ក្នុងប្រទេសអាល្លឺម៉ង់ នាពេលបច្ចុប្បន្ននេះ។
មន្ត្រីការពារជាតិជាន់ខ្ពស់ មិនបញ្ចេញឈ្មោះមួយរូប បាននិយាយយ៉ាងដូច្នេះថា លោក ត្រាំ បានបញ្ជាឲ្យមន្ទីរបញ្ចកោណ ដកកងទ័ព៩.៥០០នាក់ ក្នុងចំណោមកងទ័ព៣៤.៥០០នាក់ ដែលឲ្យឈរជើង ប្រចាំការជាអចិន្ត្រៃយ៍ នៅអាល្លឺម៉ង់ ដែលជាផ្នែក នៃការរៀបចំយូរអង្វែង រវាងប្រទេសទាំងពីរ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងប្រទេសអាល្លឺម៉ង់ អ្នកនយោបាយឆ្វេងនិយម បានសម្តែងការស្វាគមន៍ ចំពោះការដកកងទ័ព ដែលស្នើឡើងនោះ ចំណែកមេដឹកនាំអភិរក្សនិយម បានពិពណ៌នាគម្រោងដកទ័ពនោះ ថាជាការហៅឲ្យភ្ញាក់ឡើង៕ ប្រែសម្រួល៖ប៉ាង កុង