បរទេស ៖ ប្រភពព័ត៌មាននានា បាននិយាយប្រាប់ថា ជំនួបគ្នាមួយរវាងមេបញ្ជាការ យោធារបស់ប្រទេសឥណ្ឌា និងប្រទេសចិន ដើម្បីពិភាក្សាគ្នា និងដោះស្រាយ ការជាប់គាំង នៅក្នុងតំបន់ Eastern Ladakh ទើបត្រូវបានបញ្ចប់ នាពលេថ្មីៗនេះ ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានការពារជាតិឥណ្ឌា Defence News នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ ប្រភពមួយបាននិយាយប្រាប់ដូច្នេះថា “កិច្ចពិភាក្សាគ្នា រវាងមេបញ្ជាការឥណ្ឌា និងចិន នៅក្នុងទីក្រុង ស្ថិតនៅខាងប្រទេសចិន បានបញ្ចប់ ។
គណៈប្រតិភូឥណ្ឌា ដឹកនាំដោយមេបញ្ជាការ កងពលលេខ១៤ គឺលោកឧត្តមសេនីយ៍ កំពុងតែធ្វើដំណើរវិលត្រឡប់មកទីក្រុង Leh វិញ” ។
លោកឧត្តមសេនីយ៍ Harinder Singh បានជួបជាមួយ ឧត្តមសេនីយ៍ចិន លោក Liu Lin ដែលជាមេបញ្ជាការ នៃតំបន់យោធា South Xinjiang ដើម្បីដោះស្រាយជម្លោះដែលកំពុងតែកើតមាននៅក្នុងតំបន់ Eastern Ladakh រវាងប្រទេសទាំងពីរ ជុំវិញការកពូនកម្លាំងយោធា ធ្វើឡើងដោយកងទ័ពចិន នៅតាមតំបន់ព្រំដែន៕
ប្រែសម្រួល៖ប៉ាង កុង

