ព្រឹត្តិការណ៍

កូរ៉េខាងត្បូង នៅតែប្ដេជ្ញាលើកិច្ច ព្រមព្រៀងអន្ដរកូរ៉េ បើទោះកំពុងរងការ គំរាមកំហែង ពីកូរ៉េខាងជើង

សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានឲ្យដឹងថា ខ្លួននៅតែប្តេជ្ញាឆ្ពោះទៅរកការព្រមព្រៀងគ្នា រវាងមេដឹកនាំកូរ៉េទាំងពីរ ចំពេលមានការគំរាមកំហែង ពីកូរ៉េខាងជើង ឱ្យបិទការិយាល័យទំនាក់ទំនងអន្តរកូរ៉េក្នុង ការប្រឆាំងនឹងខិត្តប័ណ្ណ ប្រឆាំងក្រុងព្យុងយ៉ាង ដែលត្រូវបានបញ្ជូន មកពីកូរ៉េខាងត្បូង។

ក្រសួងបង្រួបបង្រួម របស់កូរ៉េខាងត្បូងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ ជំហរជាមូលដ្ឋានរបស់យើង គឺត្រូវអនុវត្ត តាមកិច្ចព្រមព្រៀង ដែលធ្វើឡើងដោយមេដឹកនាំ នៃប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើង ដូចជាសេចក្តីប្រកាស Panmunjom” ។

នេះជាការឆ្លើយតបជាផ្លូវការ លើកដំបូងពីទីក្រុងសេអ៊ូល បន្ទាប់ពីនាយកដ្ឋានរណសិរ្សបង្រួបបង្រួមកូរ៉េខាងជើង ដែលគ្រប់គ្រងកិច្ចការអន្តរកូរ៉េកាលពីថ្ងៃសុក្របានប្តេជ្ញាថា នឹងលុបចោលការិយាល័យ ទំនាក់ទំនងអន្តរកូរ៉េ មួយនៅក្រុង Kaesong ព្រំដែនខាងជើងនៃប្រទេសនេះ ដែលវិធានការក្នុងកំហឹង ចំពោះខិត្តប័ណ្ណប្រឆាំង កូរ៉េខាងជើងដែលត្រូវបានបញ្ជូនមកពីព្រំដែន ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top