ព្រឹត្តិការណ៍

ឆ្កែយន្តបង្ហាញ វត្តមាន នៅផ្សារទំនើបប្រទេសថៃ ដើម្បីចែកចាយទឹកលាងដៃ ដល់អ្នកដើរទិញឥវ៉ាន់

បាងកក ៖ ប្រទេសថៃ បានប្រើប្រាស់ឆ្កែ យន្តប្រព័ន្ធ Hound ដែលមានឈ្មោះថា K9 សម្រាប់ចែកចាយទឹក លាងដៃដល់ក្មេងៗ និងអ្នកទិញឥវ៉ាន់ គឺជាវិធានការមួយ ក្នុងចំណោមវិធានការ ដែលមិននឹកស្មានដល់នៅផ្សារទំនើប នៅពេលដែលប្រទេសនេះ កំពុងបន្ធូរបន្ថយការរឹតត្បិត នៃមេរោគ COVID-19 នាពេលបច្ចុប្បន្នយោង តាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

Houndគឺជាបច្ចេកវិទ្យាខ្ពស់ ត្រូវបានគ្រប់គ្រង ដោយការប្រើប្រាស់ប្រព័ន្ធ 5G ដែលជាបច្ចេកវិទ្យាមួយ មានល្បឿនអ៊ីនធឺណិត លឿនជាមួយនឹងពេល វេលាប្រតិកម្មភ្លាមៗ នៅតែស្ថិតក្នុងដំណាក់ កាលដំបូង នៃការចេញលក់ នៅក្នុងប្រទេសថៃ ។ ឆ្កែយន្តK9 ដើរជុំវិញផ្សារទំនើប ដ៏ល្បីកណ្តាលទីក្រុងបាងកក កំពុងទាក់ទាញការ ចាប់អារម្មណ៍របស់កុមាររីករាយ ចង់ទទួលជែលពីដបភ្ជាប់ នឹងខ្នងរបស់វា ។

លោក Petra Saktidejbhanubandh មន្រ្តីផ្នែកទីផ្សារ នៃ សេវាកម្មព័ត៌មានកម្រិតខ្ពស់ (AIS) បាននិយាយថា វាងាយស្រួលសម្រាប់ប្រជាជន ក្នុងការលាងដៃរបស់ពួកគេ ដូចជាវិធានការបង្ការ ជាពិសេសនៅក្នុងស្ថាន ភាពមេរោគ COVID-19 នេះ ។ AIS មានបំណង ដាក់បណ្តាញ 5G សម្រាប់ស្មាតហ្វូន នៅចុងឆ្នាំនេះ ៕ ដោយ៖លី ភីលីព

Most Popular

To Top