បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ប្រទេសរុស្សីបានអះអាងថា ករណីឆ្លងនៃវិរុសកូវីដ១៩ នៅទូទាំងប្រទេស បានកើនឡើងថ្មី ប្រមាណជា៨៩៨៥នាក់ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
ហើយជាសរុបករណីវិជ្ជមាន គឺមានចំនួនទៅដល់ ៤៧៦៦៥៨នាក់។
ចំណែកឯតួលេខ នៃអ្នកដែលបានបាត់បង់ជីវិត គឺមានទៅដល់៥៩៧១ បន្ទាប់ពីការស្លាប់១១២នាក់ នៅថ្ងៃចុងក្រោយនេះ ហើយក្នុងនោះផងដែរ មនុស្សប្រមាណជា ២៣០៦៨៨នាក់ បានជាសះស្បើយ ក្នុងនោះ៣៩៥៧នាក់បាន
ជាសះស្បើយនៅថ្ងៃចន្ទនេះ។
គួរបញ្ជាក់ថា ទីក្រុងមូស្គូគឺជាទីកន្លែង ដែលទទួលរង ការវាយប្រហារខ្លាំងជាងគេ ដោយសារករណីថ្មី បានកើតឡើងដល់ទៅ២០០១ករណី ពោលគឺបានកើនឡើង សរុប១៩៧០១៨នាក់ នៅក្នុងទីក្រុងមួយនេះ៕
ប្រែសម្រួល៖ស៊ុនលី