អង់គ្លេស៖អ្នកវិទ្យាសាស្ត្របាននិយាយថា ក្រោយពេលពួកគេចំណាយអស់ជាច្រើនឆ្នាំយើង បានកំណត់អត្តសញ្ញាណសមាសធាតុគីមីដែលបណ្តាលឲ្យនាវា Mary Rose ដែលជានាវាចម្បាំងដ៏ល្បីល្បាញរបស់លោក Henry VIII មានសភាពចុះខ្សោយយ៉ាងខ្លាំង សម្រាប់ក្តីសង្ឃឹមនៃការអភិរក្សវានេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
នាវា Mary Rose ត្រូវបានជួយសង្គ្រោះនៅឆ្នាំ ១៩៨២ បន្ទាប់ពីលាក់ខ្លួនអស់៤ សតវត្សរ៍នៅបាតសមុទ្រនៃ Solent ជាកន្លែងនាវាបានលិចនៅថ្ងៃទី១៩ ខែកក្កដាឆ្នាំ ១៥៤៥ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងកងនាវាបារាំង។ ការស្តារឡើងវិញនូវនាវាចម្បាំងប្រភេទការ៉ាសត្រូវបានគេដាក់ឈ្មោះថា“ Pompeii របស់អង់គ្លេស” ដោយអ្នកប្រវត្តិវិទូ David Starkey បានផ្តល់នូវការយល់ដឹងដ៏មានតម្លៃចំពោះសង្គមធូដ។
វត្ថុបុរាណដែលបានរកឃើញពី កម្ទេចកម្ទីរួមមានអាវុធ គ្រឿងសម្ភារ នាវាចរ ការផ្គត់ផ្គង់ កងទ័ពជើងទឹកនិងភាពខុសគ្នានៃទ្រព្យសម្បត្តិ និងរបស់របរប្រើប្រាស់ ដោយនាវិក។ ទោះយ៉ាងណាការរុះរើកម្ទេចកម្ទី ចេញពីទឹកបានធ្វើឲ្យមានការបង្កើតសមាសធាតុដែលមានជាតិអាស៊ីត និងស្ពាន់ធ័រកំពុងបំផ្លាញឈើរបស់គ្រោងនាវា។
ដើម្បីយល់ច្បាស់ពីដំណើរការនេះ អ្នកជំនាញបានវិភាគគំរូឈើដែលយកចេញពីនាវា នៅដំណាក់កាលផ្សេងៗគ្នានៃការអភិរក្សរបស់វា។ ក្រុមការងារបានរកឃើញថា សមាសធាតុស្ពាន់ធ័របំផ្លាញអាចត្រូវបានគេ រកឃើញរហូតដល់ទៅ ០,៤៧ អ៊ីញចូលទៅក្នុងឈើរបស់គ្រោង ជាពិសេសសារធាតុជាតិដែក និងស័ង្កសី៕