ព្រឹត្តិការណ៍

កូរ៉េខាងជើង នឹងកាត់ផ្តាច់ខ្សែ ទំនាក់ទំនង ជាមួយ កូរ៉េខាងត្បូង

បរទេស ៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បាននិយាយថា ខ្លួននឹងកាត់ផ្តាច់ខ្សែ ទំនាក់ទំនងទាំងអស់ ជាមួយប្រទេសកូរ៉េខាងត្បូង ក្រោយប៉ុន្មានថ្ងៃ បន្ទាប់ពីមានកំហឹងផ្ទុះឡើង ជុំវិញរឿងលិខិតប័ណ្ណ ត្រូវជនផ្តាច់ខ្លួនបញ្ជូនឆ្លង ចូលព្រំដែនរបស់ខ្លួន ។

សេចក្តីរាយការណ៍មួយ ដែលចេញដោយទីភ្នាក់ងារ សារព័ត៌មានផ្លូវការ កូរ៉េខាងជើង KCNA បានឲ្យដឹងថា ទីក្រុងព្យុងយ៉ាង នឹងកាត់ផ្តាច់ខ្សែទំនាក់ទំនង នៅការិយាល័យទំនាក់ទំនង អន្តរកូរ៉េនៅទីក្រុង Kaesong ក៏ដូចជា ខ្សែទំនាក់ទំនងយោធា និងប្រធានាធិបតី នៅថ្ងៃអង្គារនេះ ។

កាសែតកូរ៉េខាងជើងនោះ បាននិយាយប្រាប់យ៉ាងដូច្នេះថា “យើងទើបបានឈាន ដល់ការសម្រេចថា មិនមានភាពចាំបាច់ត្រូវ អង្គុយទល់មុខគ្នា ជាមួយអាជ្ញាធរកូរ៉េខាងត្បូង និងមិនមានបញ្ហាត្រូវពិភាក្សាគ្នា ជាមួយពួកគេនោះទេ ព្រោះពួកគេបានត្រឹមតែធ្វើឲ្យយើង ស្រងាកចិត្តប៉ុណ្ណោះ” ៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top