បរទេស ៖ ទីភ្នាក់ងារសារព័ត៌មាន UPI បានរាយការណ៍ថា កំណែទម្រង់ថ្មី នៃគ្រាប់បែក ទំនាញឧណ្ហបរិមាណូ ដ៏ចម្បង របស់សហរដ្ឋអាមេរិក គឺសាកសមគ្នា ជាមួយនឹងយន្តហោះចម្បាំង F-15E នេះបើយោងតាមទិន្នន័យ ពីមន្ទីរពិសោធន៍ជាតិ Sandia ។
មន្ទីរពិសោធន៍ជាតិ Sandia បានប្រកាសពីលទ្ធផល នៃការតេស្តសាកល្បង លើការហោះហើរដំបូង របស់គ្រាប់បែក ដែលបានបញ្ជាក់ថា គ្រាប់បែកនុយក្លេអ៊ែ B61-12 អាចប្រើទម្លាក់ដោយយន្តហោះ F-15E ដែលជាយន្តហោះចម្បាំង ដ៏ចម្បងរបស់ងកម្លាំង ទ័ពអាកាសសហរដ្ឋអាមេរិក ។
សេចក្តីថ្លែងការណ៍មួយ ពីមន្ទីរពិសោធន៍ Sandia កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន បាននិយាយប្រាប់ដូច្នេះថា “ការតេស្តសាកល្បង បានបំពេញត្រូវទៅ តាមតម្រូវការទាំងអស់ ទាំងក្នុងផ្នែកបញ្ចេញ សកម្មភាពនិងសុវត្ថិភាព ហើយវាផ្តល់ឲ្យនូវការ វាយចំគោលដៅត្រង់ល្អ វាមានប្រសិទ្ធភាព ហើយវាដំណើរការល្អ”៕
ប្រែសម្រួល៖ប៉ាង កុង