បរទេស ៖ អ្នកជំនាញផ្នែកសិទ្ធិមនុស្ស អង្គការសហប្រជាជាតិមួយរូប បានបង្ហាញក្តីព្រួយបារម្ភនៅថ្ងៃអង្គារនេះ ចំពោះអ្វីដែលលោកហៅថា ជាកង្វះចំណីអាហារ និងអាហារបំប៉ន នៅក្នុងប្រទេសកូរ៉េខាងជើង ដែលបានធ្វើឲ្យមានភាព កាន់តែអាក្រក់ឡើង ដោយសារតែការបិទព្រំដែន ជាប់ប្រទេសចិន អស់ពេលជិត៥ខែ និងវិធានការដាក់ឲ្យ នៅដាច់ដោយឡែក យ៉ាងតឹងរឹងប្រឆាំងនឹងកូវីដ១៩ ។
លោក Tomas Ojea Quintana ជាប្រេសិតពិសេស អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្ស នៅសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ បានជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ពិចារណាឡើងវិញអំពីទណ្ឌកម្ម ដែលបានដាក់លើប្រទេសកុម្មុយនិស្ត ឯកោនោះ ដើម្បីធានាបាននូវការ ផ្គត់ផ្គង់ចំណីអាហារ ។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង ដែលធ្លាប់បានទទួលរងភាព អត់ឃ្លានក្នុងពាក់កណ្ដាល ទសវត្សឆ្នាំ១៩៩០ និងត្រូវគេជឿថា សម្លាប់មនុស្សអស់ ចំនួន៣លាននាក់នោះ គឺកំពុងតែស្ថិតនៅក្នុងចំណោម ប្រទេសលើពិភពលោក ដែលមិនរាយការណ៍ពីករណីជម្ងឺកូវីដ១៩ ឲ្យទៅអង្គការសុខភាពពិភពលោក៕
ប្រែសម្រួល៖ប៉ាង កុង