បរទេស ៖ នៅសប្តាហ៍នេះដ្រូន ទំហំធំល្មមអាចផ្ទុក អ្នកដំណើរមួយប្រភេទ ត្រូវបានគេដាក់ តាំងបង្ហាញវត្តមាន នៅក្នុងប្រទេសចិន ។ វាជាផលិតផល របស់ក្រុមហ៊ុន EHang ដែលក្រុមហ៊ុនធ្លាប់បានបង្ហាញ ក្តីសង្ឃឹមហើយថា ម៉ាស៊ីនថ្មីនេះនឹងអាចក្លាយ ទៅជាយានយន្តតាក់ស៊ី សម្រាប់ការហោះហើរ របស់មនុស្សនាពេលអនាគត។
ដ្រូននេះមានឈ្មោះថា EHang 216 អាចធ្វើដំណើរក្នងល្បឿន រហូតទៅដល់១២៨គីឡូមែត្រ ក្នុងមួយម៉ោងដោយស្វ័យប្រវត្តិ ហើយអាចបញ្ជារបាន តាមរយៈបច្ចេកវិទ្យា បញ្ជាពីចំងាយ
ដោយប្រើប្រាស់អ៊ីនធឺណេត 4G ក៏បាននិង5Gក៏បាន។
សមត្ថភាពផ្ទុក របស់EHang 216 មានទៅដល់ ២២០គីឡូក្រាម និងអាចរត់ បានចំងាយឆ្ងាយបំផុត ៣៥គីឡូមែត្រ មុននឹងត្រូវបញ្ចូល ថាមពលសាជាថ្មី ហើយកាន់ពិសេសនោះគឺវា
មិនត្រូវការផ្លូវសម្រាប់រត់ហោះឡើង ដូចជាយន្តហោះទាំងឡាយ នោះឡើយ ៕
ប្រែសម្រួល៖ស៊ុនលី