អាមេរិក៖ ទិន្នន័យដំបូង ពីការស្រាវជ្រាវថ្មី នៃការសិក្សារបស់ក្រុមហ៊ុន 23andMe ចំនួន ២៣ និងមនុស្ស ៧៥០,០០០ នាក់បានរកឃើញថា មនុស្សមានប្រភេទ០ ជិត២០ភាគរយ ធ្វើតេស្តិ៍វិជ្ជមាន សម្រាប់ការការពារមេរោគ COVID-19 នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកស្រាវជ្រាវ នៅក្រុមហ៊ុនតេស្តិ៍ហ្សែន 23andMe បានរកឃើញថា អ្នកដែលមានឈាមប្រភេទ O គឺហាក់ដូចជា មិនមានការធ្វើតេស្តិ៍វិជ្ជមាន ចំពោះ COVID-19 ចំនួន១៨ ភាគរយ ដែលបណ្តាលមកពីវីរុស។ លើសពីនេះទៀត អ្នកដែលមានប្រភេទឈាមផ្សេង និងត្រូវបានប៉ះពាល់ គឺមានចំនួនតិចជាង ២៦ ភាគរយដែលងាយនឹងឆ្លងជំងឺនេះ។
ក្រុមនេះនិយាយថា នេះបង្ហាញពីការផ្សាភ្ជាប់គ្នា រវាងហ្សែនដែលកំណត់ប្រភេទឈាម និងវីរុស។ សម្រាប់ការសិក្សាក្រុមនេះ បានជ្រើសរើសអ្នកចូលរួមជាង ៧៥០,០០០ នាក់ ក្នុងនោះមាន ១០.០០០ នាក់រាយការណ៍ថា មានផ្ទុកមេរោគ COVID-១៩៕ ដោយ៖លី ភីលីព

